ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​ក្លិប​ជិះ​លឿន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​រង​របួស​ធ្ងន់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បា​នរង​របួស​ធ្ងន់​ធ្ងរ​ត្រូវ​បា​ន​បញ្ជូន​ទៅ​សង្រ្គោះ​ភ្លាមៗ​ ខណៈ​ដែល​រូប​គេ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក​ ១គ្រឿង​ ពណ៌​ខ្មៅ​លាយ​ទឹក​ក្រូច​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1E-0333 ចេញ​ពី​ក្លិប​DJ ធ្វើ​ដំណើរ​តា​មបណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​មុខ​ស្ថាន​ទូត​បារំាង​ ក៏​បា​ន​ជ្រល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ ១ដើម​

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បា​នរង​របួស​ធ្ងន់​ធ្ងរ​ត្រូវ​បា​ន​បញ្ជូន​ទៅ​សង្រ្គោះ​ភ្លាមៗ​ ខណៈ​ដែល​រូប​គេ​ជិះ​ម៉ូតូ​ម៉ាក​ឃ្លីក​ ១គ្រឿង​ ពណ៌​ខ្មៅលាយ​ទឹក​ក្រូច​​ ពាក់​ស្លាកលេខ​ ភ្នំពេញ​ 1E-0333 ចេញ​ពី​ក្លិប​DJ ធ្វើ​ដំណើរ​តា​មបណ្តោយ​មហា​វិថី​ព្រះ​មុនី​វង្ស​ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​មុខ​ស្ថាន​ទូត​បារំាង​ ក៏​បា​ន​ជ្រល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ ១ដើម​ បណ្តាល​ឱ្យ​កំពិត​ ហើយ​ជន​រង​គ្រោះ​ដួល​ខ្ទប់​នឹង​ថ្នល់​ ឯម៉ូតូ​រង​ការ​ខូច​ខាត​ខ្ទេច​មួយ​កំណាត់​មុខ​ ។

ហេតុការណ៍​នេះ បា​នកើត​ឡើង​កា​លពីវេលា​ម៉ោង​ ១២​ និង​ ០៥​នាទី យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២១​ មិថុនា​ ២០១៣​ នៅ​ចំណុច​មុខ​ស្ថាន​ទូត​បារំាង​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ។ យុវជន​រង​គ្រោះ​ឈ្មោះ​ សៅ​ វណ្ណ​ដេត​ អាយុ​ ១៨​ឆ្នាំ​ មុខ​របរ​លក់​គ្រឿងរថ​យន្ត​​ ស្នាក់​នៅ​ភូមិ​ព្រែក​ថ្មី​ ឃុំ​ព្រែក​ដំបង​ ស្រុក​មុខ​កំពូល​ ខេត្ត​កណ្តាល​ ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​បា​នដឹក​ទៅសង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ចំណែក​ម៉ូតូ​សមត្ថ​កិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ខណ្ឌ​ដូន​ពេញ​ ៕