ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរ​បាល​អន្តរា​គមន៍​ក្រុង​ស្រវឹង​ដក​កាំ​ភ្លើង​បា.ញ់​គំរាម​២គ្រាប់​ នៅ​ភោជ​នីយ​ដ្ឋាន​សូរិយា​ហ្គា​ឌិន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្នូរ​កាំ​ភ្លើង​បា​នផ្ទុះ​ឡើង​ចំនួន​ ២គ្រាប់​ កា​លពី​វេលា​ម៉ោង​ ៩​ និង​ ៣០​នាទី​ យប់​ថ្ងៃទី​២០​ មិថុនា​ ២០១៣​ នៅ​ចំណុច​ភោជ​នីយ​ដ្ឋាន​សូរិយា​ហ្គា​ឌិន​ តា​មបណ្តោយ​ផ្លូវ​១៥៥​ កែង​ផ្លូវ​៤៧៦​ ក្នុង​សង្កាត់​ទូល​ទំពូង​ទី​១​ ខណ្ឌ​ចំការ​មន​ ខណៈដែល​នគរ​បា​ល​អន្តរា​​គមន៍​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បា​លរាជ​ធានី​ភ្នំពេញ

រាជ​ធានី​ភ្នំពេញ​ ៖ ស្នូរ​កាំ​ភ្លើង​បា​នផ្ទុះ​ឡើង​ចំនួន​ ២គ្រាប់​ កា​លពី​វេលា​ម៉ោង​ ៩​ និង​ ៣០​នាទី​ យប់​ថ្ងៃទី​២០​ មិថុនា​ ២០១៣​ នៅ​ចំណុច​ភោជ​នីយ​ដ្ឋាន​សូរិយា​ហ្គា​ឌិន​ តា​មបណ្តោយ​ផ្លូវ​១៥៥​ កែង​ផ្លូវ​៤៧៦​ ក្នុង​សង្កាត់​ទូល​ទំពូង​ទី​១​ ខណ្ឌ​ចំការ​មន​ ខណៈដែល​នគរ​បា​ល​អន្តរា​​គមន៍​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បា​លរាជ​ធានី​ភ្នំពេញ​ ម្នាក់​ឈ្មោះ​ ឡៃ ឃាង​ អាយុ​ ៣០​ឆ្នាំ​ ស្រវឹង​ស្រា​ជោក​ខ្លួន​ ហើយ​ដើរ​ទៅ​បត់​ជើង​តូច​ដាក់​របង​ភោជ​នីយ​ដ្ឋាន​ ត្រូវ​សន្តិ​សុខ​មក​ហាម​ឃាត់​ បណ្តាល​ឱ្យ​ជ​ននោះ​ផ្ទុះ​កំហឹង​ដក​កាំ​ភ្លើង​បាញ់​ ២គ្រាប់​ គំរាម​សន្តិ​សុខ​ ។

គួរ​បញ្ជាក់​ថា​ ក្រោយ​កើត​ហេតុ​ នគរ​បាល​អន្តរា​គមន៍​ក្រុង​ខាង​លើ​ត្រូវ​សមត្ថ​កិច្ច​ខណ្ឌ​ចំការ​មន​ ឃាត់​ខ្លួន​ប្រគល់​ឱ្យ​នគរ​បា​ល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បា​លរាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​​ធ្វើ​ការ​សាក​សួរ​បន្ត ៕​