ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​គុប​ម្ចាស់​ស្រវឹង​បើក​បុក​ហ្វីណូ​បម្រុង​ឆ្លង​ផ្លូវ​ខ្ទេច​មួយ​កំណាត់​មុខ​ សង​ ៥០​ដុល្លារ​ បញ្ចប់​រឿង​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​គុប​ជ្រុង​៩០​ ពណ៌​ទឹក​ប៊ិច​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1V-2356 ជិះ​ដោយ​បុរស​ម្នាក់ស្រវឹង​ស្រា​​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្សី​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​ភូមិ​ប៉​ប្រក់​ខាង​ត្បូង​ ក៏​បា​នបុក​ចំ​ពី​មុខ​ពេញ​ទំហឹង​ជាមួយ​ម៉ូតូ​ហ្វី​ណូ​ ពណ៌ខៀវ​លាយ​ស​ ១គ្រឿង​

រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​គុប​ជ្រុង​៩០​ ពណ៌​ទឹក​ប៊ិច​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1V-2356 ជិះ​ដោយ​បុរស​ម្នាក់ស្រវឹង​ស្រា​​ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្សី​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​ភូមិ​ប៉​ប្រក់​ខាង​ត្បូង​ ក៏​បា​នបុក​ចំ​ពី​មុខ​ពេញ​ទំហឹង​ជាមួយ​ម៉ូតូ​ហ្វី​ណូ​ ពណ៌ខៀវ​លាយ​ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1T-3635 ជិះ​ម្នាក់​ឯង​ ក្នុង​ទិស​ដៅ​បញ្រ្ចាស់​ទិស​គ្នា​បម្រុង​ឆ្លង​ផ្លូវ​ បណ្តាល​ឱ្យ​ម៉ូតូ​ហ្វីណូ​ខ្ទេច​មួយ​កំណាត់​មុខ​ ឯម្ចាស់​រង​របួស​ស្រាល ។​

​ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៨ និង​ ៤០​នាទី​ យប់​ថ្ងៃទី​២០​ មិថុនា​ ២០១៣​ ក្នុង​សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ក្រោយ​កើត​ហេតុ​ ភាគី​ម៉ូតូ​គុប​ បា​នព្រម​សង​សំណង​ចំនួន​ ៥០​ដុល្លារ​ ឱ្យ​ភា​គី​ម៉ូតូ​ហ្វី​ណូ​ ដើម្បី​បញ្ចប់​រឿង​នៅ​នឹង​កន្លែង​ ៕