ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង់​កូរ៉េ​បត់​ឆ្លង​បុក​ជាមួយ​សង់​C110 បាក់​កាំ​មុខ​ខ្ទេច​ រង​របួស​ស្រាល​១​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BR-7020 បើក​ដោយ​បុរស​ម្នាក់​ តាមបណ្តោយ​ផ្លូវ​១៤៣​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​កែង​ផ្លូវ​ព្រះ​សីហនុ​ បា​នបត់​ឆ្វេង​ឆ្លង​ផ្លូវ​ ក៏ជ្រុល​​ទៅបុក​ម៉ូតូ​សង់​C110 ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BW-5647 ជិះ​ដោយ​បុរស​ម្នាក់​ដូច​គ្នា​ ដែល​ធ្វើ​ដំណើរ​ពី​កើត​មក​លិច​ បណ្តាល​ឱ្យ​ម៉ូតូ​បាក់​កាំ​មុខ​ខ្ទេច​ ចំណែក​ម្ចាស់​រង​របួស​ស្រាល​ ។

ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កា​លពីវេលា​ម៉ោង​ ៧ និង​ ១០​នាទី យប់​ថ្ងៃទី​២០​ មិថុនា​ ២០១៣​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ​ ក្នុង​សង្កាត់បឹង​ព្រលិត​ ខណ្ឌ​៧មករា​ ។ ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​ជំនាញ​បា​នធ្វើ​ការ​វាស់​វែង​នាំ​យក​ម៉ូតូ​ទាំង​ ២គ្រឿង​ ទៅ​រក្សា​ទុក​នៅអធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌ​៧មករា​ ដើម្បី​ដោះ​ស្រាយ​តាម​ច្បាប់​ ៕