ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ជិត​១០០​កំណាត់​ដែល​ឈ្មួញ​ដឹក​មក​លាក់​ទុក ត្រៀម​ដឹក​ចេញ​ទៅ​លក់​ស្រុក​យួន

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន នៅ​ក្នុង​ខេត្តរតនគិរី​បាន​ចុះ​រឹបអូស​ឈើ​ឡាំង​បួន​ជ្រុង​ជិត​១០០​កំណាត់​យក​មក​រក្សារ​ទុកជា​សម្បត្តិ​រដ្ឋ​។ ប្រតិបត្តិ​ការណ៍​បង្ក្រាប​ទីតាំង​លាក់​ទុក​ឈើ​នោះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ពុធ ៦​រោច ខែកត្ដិក…

ខេត្តរតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន នៅ​ក្នុង​ខេត្តរតនគិរី​បាន​ចុះ​រឹបអូស​ឈើ​ឡាំង​បួន​ជ្រុង​ជិត​១០០​កំណាត់​យក​មក​រក្សារ​ទុកជា​សម្បត្តិ​រដ្ឋ​។ ប្រតិបត្តិ​ការណ៍​បង្ក្រាប​ទីតាំង​លាក់​ទុក​ឈើ​នោះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ពុធ ៦​រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ត្រើយ​ខាងលិច ទន្លេសេសាន ស្ថិត​នៅ​ខាងក្រោយ​សាលាឃុំ​វើ​ន​សៃ ក្នុងស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។

មុន​ឈាន​ដល់​ការ បង្ក្រាប​ឈើ​ទាំងនេះ មាន​ប្រជាពលរដ្ឋ បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ជា​ច្រើន​ទីតាំង ដែល​គេ​សង្ស័យ​ថា ក្រុម​ឈ្មួញ​បាន​បំផុសបំផុល​ឱ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​កាប់​ផ្តួល អារ​ពុះ​ច្រៀក​ឡាំង​៤​ជ្រុង នៅ​ក្នុង​ដែន​ជម្រក​សត្វ​ទោច ដែល​ស្ថិត​នៅ​ជាប់​ព្រំប្រទល់​ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង និង​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។ ដែល​ក្រុម​ឈ្មួញ​បាន​ធ្វើការ​ដឹក​ជញ្ជូន​តាម​គោ​យន្ត​កន្ត្រៃ​យក​មក​លាក់​ទុក បណ្តោះអាសន្ន ហើយ​ដឹក​ជញ្ជូន បន្ត​តាម​រថយន្ត​ធុន​ធំ​ៗ​នាំ​ឆ្លង​ដែន​យក​ទៅ​លក់​នៅ​ក្នុង​ប្រទេស​វៀតណាម បាន​យ៉ាង​រលូន តាម​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​។

ក្រោយ​ពី​សមត្ថកិច្ច​ប្រចាំ​មូលដ្ឋាន​ជា​ច្រើន​ស្ថាប័ន និង​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​បង្ក្រាប​បាន និង​រឹបអូស​យក​មក​ទុកជា​សម្បត្តិ​រដ្ឋ​។ សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​នោះ​បាន​ប្រាប់​ថា បន្ទាប់​ពី​ទទួល​បាន​បញ្ជា​ពី​ថ្នាក់លើ​រួច​មក កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​សហ​ការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប្រចាំ​មូលដ្ឋាន មាន​អាវុធហត្ថ​ខេត្ត ស្រុក និង​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​ចុះ​ទៅ​បង្ក្រាប​ឈើ​នោះ ភ្លាម​ៗ​ដែរ តែ​គេ​មិន​បាន​បញ្ចេញ​ឈ្មោះ​ម្ចាស់​ឈើ​នោះ​ឡើយ​គ្រាន់តែ​ថា​សុទ្ធ​សឹង​ជា​សមត្ថកិច្ច​មាន​អំណាច​នៅ​ទីនោះ​គឺ​សុំ​លាក់​សិន​។

សមត្ថកិច្ច​ដដែល​ថា ឈើ​ដែល​បង្ក្រាប និង​រឹបអូស​បាន​នោះ​ជា​ប្រភេទ​ឈើ​គគីរ និង​ឈើ​សុ​ក្រំ ត្រូវ​គេ​ឡាំង​ជា​៤​ជ្រុង មានមុខ​កាត់​ចាប់ពី​៤០​ទៅ​៨០​សង់ទីម៉ែត្រ មាន​ប្រវែង​៤​ម៉ែត្រ និង​មាន​ប្រមាណ​ជា​៩០​កំណាត់​ឯណោះ​។ ឈើ​ទាំងនោះ ត្រូវ​បាន​ធ្វើការ​ដឹក​ជញ្ជូន​យក​មក​ផ្ញើ​ទុក នៅ​សាលាឃុំ​វើ​ន​សៃ ជា​បណ្តោះអាសន្ន ដោយ​មន្ត្រី​ជំនាញ​នឹង​រក​មធ្យោបាយ​ធ្វើការ​ដឹក​ជញ្ជូន​បន្ត យក​ទៅ​រក្សា​ទុក នូវ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​វើ​ន​សៃ ដើម្បី​តម្កល់​ជា​សម្បត្តិ​រដ្ឋ​ផង​ដែរ​៕
https://www.youtube.com/watch?v=bFZ9xo7GJb0

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ