ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ឈ្មួញ​ដឹក​គ្រឿងញៀ.ន​ឆ្លង​ដែន ចាប់ខ្លួន​ប៉ូលិស​ឡាវ​២​នាក់

5 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​នាយ​ឧត្ដម​ស​នី​យ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​យកចិត្ត​ទុក​ដ៏​ខ្ពង់ខ្ពស់​ពី នាយ​ឧត្តមសេនីយ៍…

ខេត្តព្រះវិហារ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​នាយ​ឧត្ដម​ស​នី​យ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​យកចិត្ត​ទុក​ដ៏​ខ្ពង់ខ្ពស់​ពី នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ការិយាល័យ​ទី​៤ នៃ​មន្ទី​ប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ច​ប្រតិបត្តិការ​មួយ​យ៉ាង​តឹងរ៉ឹង ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​បំផុត លើ​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​នេះ​។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៨ ក្រោម​ការ​ស្រាវជ្រាវ​បានដឹង​ពី គោលដៅ ដែល​មាន​ឈ្មួញ​១​ក្រុម​បាន​នាំ​គ្រឿងញៀន​ឆ្លង​ដែន​ចូល​មក​ជួញដូរ​នៅ​កម្ពុជា ត្រង់​ចំណុច​ភូមិ​កំពុង​ស្រឡៅ ឃុំ​កំពុង​ស្រឡៅ​១ ស្រុក​ឆែម ខេត្តព្រះវិហារ​។ ទទួល​បាន​ព័ត៌មាន​នោះ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ ក្នុង​នាយ​ជា​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ប្រើប្រាស់​កម្លាំង ជំនាញ «​ក​៤» ដែល​ដឹកនាំ​ដោយ​លោក ឃឹ​ង សា​រ៉ាត់ និង​មានការ​ចូលរួម ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល ខេត្តព្រះវិហារ ទើប​បង្ក្រាប​លើ​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​មួយ​នេះ​ទទួល​បាន​ជោគជ័យ​។

លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ ឲ្យ​ដឹង​ថា លទ្ធផល​ដែល​សមត្ថកិច្ច​លោក​បង្ក្រាប​បាន ១​គឺ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ម្នាក់​ឈ្មោះ សុខ ថា​វង្ស ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​ជា ប៉ូលិស​អន្តោប្រវេសន៍ ក្រុង​វៀង​ច​ន្ទ័​ប្រទេស​ឡាវ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ា​ន់ គី​តា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​ប្រជាជន​ឡាវ​ដូច​គ្នា​។ ក្នុង​នោះ​សមត្ថកិច្ច​ចាប់​យក​វត្ថុ​តាង​រួម​មាន សារធាតុ​ញៀន​ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE) ប្រមាណ​១​គីឡូក្រាម​។ ជនសង្ស័យ និង​វត្ថុ​តាង​សមត្ថកិច្ច​កំពុង​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តព្រះវិហារ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ