ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លូន​ចូល​ឱប​បងថ្លៃ​ក្នុង​បន្ទប់​បម្រុង​ចាត់ការ ត្រូវ​បងថ្លៃ​ចាត់ការ​វិញ​ជាប់​ខ្នោះ

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១១ និង​១១​នាទី​យប់ ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៨ មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មួយ បង្ក​ឡើង​ដោយ​ប្អូនថ្លៃ…

ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១១ និង​១១​នាទី​យប់ ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៨ មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មួយ បង្ក​ឡើង​ដោយ​ប្អូនថ្លៃ បាន​លូន​ចូ​បន្ទប់​បងថ្លៃ​បម្រុង​ចាប់រំលោភ តែ​ត្រូវ​បងថ្លៃ​ឲ្យ​ចុះ និង​បាន​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​។ ហេតុ​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ភូមិ​គ្រញូង​សែន​ជ័យ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ​។

ជនសង្ស័យ​ឈ្មោះ អូ សេង​ហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ត្រូវជា​ប្អូនថ្លៃ​សាច់ថ្លៃ​) ចំណែក​នារី​រង​គ្រោះជា​បងថ្លៃ​អាយុ​២៤​ឆ្នាំ​។ តាម​ការ​បំភ្លឺ​ពី​សំណាក់​នា​រីង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ខាងលើ​នាង​កំពុង​ដេក​ក្នុង​បន្ទប់​ម្នាក់ឯង ស្រាប់តែ​ឈ្មោះ អូ សេង​ហា ដែល​ជា​ប្អូន​ថ្ងៃ​បាន​លូន​ចូល​បន្ទប់​នាង​ហើយ​យកដៃ​ស្ទាបអង្អែល និង​ឱប​ថើប​ខ្លួន​នាង​ប៉ុនប៉ង​ធ្វើ​សកម្មភាព រំលោភ​សេពសន្ថវៈ​។

ប៉ុន្តែ​ពេល​នោះ​នាង​ដឹងខ្លួន ហើយ​ក៏​បាន​ដេញ​ឈ្មោះ អូ សេង​ហា ឲ្យ​ចេញពី​ក្នុង​បន្ទប់ ទៅ​ក្រៅ​ផ្ទះ​វិញ ភ្លាម​នោះ​ដែរ​នាង​បាន​ទាក់ទង​មក​ប្តឹង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​តាម​ទូរស័ព្ទ ទើប​សមត្ថកិច្ច​មក​ចាប់ខ្លួន​ប្អូនថ្លៃ​នោះ​ទាំង​យប់​។ សមត្ត​កិច្ច​ឲ្យ​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ