ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​បណ្ណាល័យ​ដ៏​ថ្មី​សន្លាង​មួយ ទើប​ទទួល​បាន

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ អគារ​ទីចាត់ការ​មួយ​ខ្នង​ បាន​ចំណាយ​ថវិកា​​អស់​ជាង​៤ម៉ឺន​ដុល្លារ​​សហរដ្ឋអាមេរិក ដែល​ជា​អំណោយ​របស់​លោក​ឧកញ៉ា ហួត អៀង​តុង បាន​ប្រគល់​ជូន​សាលា​បឋម​សិក្សា​ពោធិ៍សាត់ និង​បាន​ធ្វើ​ពិធី​សម្ភោ​ធ ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ…

ខេត្តពោធិ៍សាត់ ៖ អគារ​ទីចាត់ការ​មួយ​ខ្នង​ បាន​ចំណាយ​ថវិកា​​អស់​ជាង​៤ម៉ឺន​ដុល្លារ​​សហរដ្ឋអាមេរិក ដែល​ជា​អំណោយ​របស់​លោក​ឧកញ៉ា ហួត អៀង​តុង បាន​ប្រគល់​ជូន​សាលា​បឋម​សិក្សា​ពោធិ៍សាត់ និង​បាន​ធ្វើ​ពិធី​សម្ភោ​ធ ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ថ្ងៃ​ទី​២៩​ វិច្ឆិកា ក្រោម​វត្តមាន​លោក​បណ្ឌិត ម៉ៅ ធនិន អភិបាល​នៃ​គ​ណៈអភិបាលខេត្ត​ពោធិ៍សាត់ និង​លោក​ឧកញ៉ា​ជា​ម្ចាស់​ជំនួយ។

​លោក​ឧកញ៉ា ហួត អៀង​តុង បាន​ជំរាប​ជូន​ថា អគារ​ទីចាត់ការ​នេះ​ មាន​បន្ទប់ធ្វើការ​​២ បន្ទប់​ប្រជុំ​​១ បន្ទប់​ទឹក​​២ ដោយ​ចំណាយ​​ថវិកា​​អស់​ជាង​បួន​ម៉ឺន​ដុល្លា​រ​សហរដ្ឋអាមេរិក​ឯណោះ ។ ​ក្រៅពី​នោះ លោកឧកញ៉ា ក៏​​បាន​ជួយ​កសាង​អគារ​ព្យាបាល​ជំងឺរបេង​នៅ​មន្ទីរពេទ្យ​បង្អែក​បាកាន​, អគារ​មួយ​ខ្នង​​៥​បន្ទប់​ មាន​បន្ទប់ទឹក​​៣ ​នៅ​មន្ទីរពេទ្យ​បង្អែក​ ស្រុក​ភ្នំក្រវាញ ព្រមទាំង​ចែក​សម្ភា​រ​សិក្សា​ដល់​សិស្ស​នៅ​តាម​សាលា​ផង​ដែរ​។

នេះ​គ្រាន់តែ​នៅ​ខេត្តពោធិ៍សាត់​មួយ​ប៉ុណ្ណោះ ​មិន​ទាន់​គិត​២៤​ខេត្ត​-ក្រុង​ផ្សេង​ទៀត​នោះ​ទេ ​។ លោក​ឧកញ៉ា​មាន​ប្រសាសន៍បន្ត​​ថា សមិទ្ធផល​សហគមន៍​ដែល​យើង​បាន​សម្រេច​ជា​ច្រើន​មកនេះ​ គឺ​មានការ​ចូលរួម​ពី​អតិថិជន​របស់​ហត្ថា​កសិករ​នៅ​ទូ​ទាំង​ប្រទេស​ដែរ បើសិនជា​គ្មាន​ការ​គាំទ្រ​ និង​ទុកចិត្ត​ពី​អតិថិជន​ទេ ​ក៏​​មិន​អាច​ក្លាយ​ខ្លួន​​ឈានមុខ​គេ និង​មាន​លទ្ធភាព​​ធ្វើ​កិច្ចការ​សង្គម​​ដែរ​។

អត្ថបទសរសេរ ដោយ