ខេត្តព្រះស៊ីហនុ៖ រថយន្តបឺសដឹកអ្នកដំណើររបស់ក្រុមហ៊ុនមួយបានជ្រុលទៅបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យអ្នកជិះលើរ៉ឺម៉កម៉ូតូរងរបួសធ្ងន់៣នាក់និង ស្រាល២នាក់ នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២០មិថុនា ២០១៣ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨៧និង១៨៨ ស្ថិតក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបឺសដឹកអ្នកដំណើរបានបើកស្របទិសគ្នាជាមួយរ៉ឺម៉កម៉ូតូ ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបើកវ៉ារ៉ឺម៉ក តែបានវ៉ាក់ជាមួយរថយន្តមកពីមុខក៏រេចង្កូតទៅបុករ៉ឺម៉កពីក្រោយពេញទំហឹង បណ្ដាលឱ្យអ្នកជិះរបួសធ្ងន់៣នាក់ ស្រាលម្នាក់ និងអ្នកបើករ៉ឺម៉ករបួសស្រាល ។ ដោយឡែកអ្នកជិះនៅលើរថយន្តមិនមានអ្នករងរបួសនោះទេ ហើយក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែង។
ប្រភពបន្តថាអ្នកបើកបររ៉ឺម៉កឈ្មោះ ម៉ែត អែល ភេទប្រុស រស់នៅភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់៕
ចែករំលែកព័តមាននេះ