ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ក្មេង​ចេញពី​រៀន​២​នាក់​​បាក់​ជើង​ទាំង​២​​ បើក​រថយន្ត​រត់​ត្រូវ​ពល​រដ្ឋតាម​ឃាត់​ខ្លួន​​ទុក​ចាត់​ការ​តាម​ច្បាប់​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ រថយន្ត​រត់​ឈ្នួល​មួយគ្រឿង​បាន​​​បើក​មក​បុក​ក្មេង​តូច​២​នាក់​ដែល​ទើប​ចេញ​ពី​សាលា​ឈរ​ក្បែរ​ចិញ្ចើម​ផ្លូវ​ប្រុង​ឆ្លង​ទៅ​ផ្ទះ បណ្តាល​ឱ្យ​បាក់​ជើង​ទាំង​២​នាក់​អូស​ជាង​២០​ម៉ែត្រ​ ទើបរមៀល​ចេញពី​ឡាន​ គួរ​ឱ្យ​រន្ធត់​នាវេលា​ម៉ោង​១១​និង​៥០​នាទី​​ថ្ងៃទី​២០ មិថុនា ២០១៣ នេះ ។

ព័ត៌​​​មាន​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹងថា រថយន្ត​បង្ក​ហេតុ​ជាប្រភេទ​រថយន្ត​ឈ្នួល​ម៉ាក​ដូ​ពិច អត់ស្លាក​លេខ  បើក​បរ​តាម​​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ពី​អ្នក​លឿង​ទៅភ្នំពេញ ដោយ​បុរស​ឈ្មោះ​បក់ រ័ត្ន អាយុ​២២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ឈើ​កាច់ ឃុំ​ឈើ​កាច់ ខេត្ត​ព្រៃ​វែង ។ ឯ​កុមារ​រង​គ្រោះ​ម្នាក់​ឈ្មោះ​ផល សុខលី ភេទ​ស្រី អាយុ​៧​​ឆ្នាំ  រៀន​ថ្នាក់​ទី​២ និង​ម្នាក់​ទៀត​ឈ្មោះ​ហេង នីម ភេទ​ប្រុស ​ជា​បង​អាយុ​១១​ឆ្នាំ រៀនថ្នាក់​ទី៥ ។ មុន​ពេល​កើតហេតុ​គេ​ឃើញ​កុមារ​ទាំង​២​នាក់​ចេញពី​សាលា​ រួច​ដើរ​មក​ឈរកៀក​ចិញ្ចើម​​ផ្លូវ​ខាង​ស្តាំ​នៅ​ចំណុច​​មុខវត្ត​សំរូង​ក្អែរ ភូមិ​សំរូង​ក្អែរ ឃុំសំរូង​ធំ ស្រុក​កៀន​ស្វាយ ប្រុង​ឆ្លង​ផ្លូវ​ទៅ​ផ្ទះ​ ស្រាប់តែ​រថយន្ត​មក​ពី​ទិស​​អ្នក​លឿង​បើក​មក​យ៉ាង​លឿន​មក​បុក​ក្មេង​ទាំង​២ អូស​ជាង​២០​ម៉ែត្រ​បង្ក​ឱ្យ​របួសធ្ងន់​​​បាក់​ជើងទាំង​២​នាក់ ហើយ​ព្យាយាម​បើក​រត់​គេច​បាន​ជាង​២០០​ម៉ែត្រ​ ត្រូវ​​ក្រុម​ពល​រដ្ឋនៅក្បែរ​នោះឃើញ​ក៏តាម​ឃាត់​ទាក់​រថយន្ត​បាន ។

ឥឡូវ​នេះ​ទាំង​​រថយន្ត និងអ្នក​បើក​បរ​បង្ក​ហេតុ​ត្រូវ​សមត្ថ​កិច្ច​ចាត់​ការ​កសាង​សំណុំរឿង ដើម្បី​ដោះស្រាយ​​តាម​ផ្លូវច្បាប់ ៕