ក្រុងកាប៊ុលកាលពីថ្ងៃទី១៩ មិថុនា បានសម្តែងពីការមិនសប្បាយចិត្តរបស់ខ្លួនចំពោះទស្សនវិស័យលើការចរចាសន្តិភាពរវាងសហរដ្ឋអាមេរិក និងពួកតាលីបង់ ដោយផ្អាកការចរចាស្តីពីកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយក្រុងវ៉ាស៊ិនតោន ហើយគំរាមបញ្ឈប់ការពិភាក្សាជាមួយពួកបះបោរក្នុងការិយាល័យរបស់ពួកនោះដែលទើបនឹងបើកនៅទីក្រុងដូហា ។
ពេលទៅបំពេញទស្សនកិច្ចនៅក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ចេញប្រតិកម្មដោយគូសបញ្ជាក់ថា លោកដឹងពីការកើតមានភាពតានតឹងជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ហើយសង្ឃឹមថា ដំណើរការនឹងបន្តទៅទៀត ទោះកើតមានអ្វីក្តី ។ កាលពីថ្ងៃទី១៨ មិថុនា ពួកតាលីបង់ និងសហរដ្ឋអាមេរិក បានប្រកាសពីការបើកការប្រាស្រ័យទាក់ទងគ្នាឡើងវិញ សំដៅពិភាក្សាពីសន្តិភាព ក្រោយការបើកការិយាល័យមួយរបស់ពួកតាលីបង់ អាហ្វហ្គានីស្ថាន នៅក្នុងក្រុងដូហា ប្រទេសកាតា ៕
ចែករំលែកព័តមាននេះ