មនុស្ស៨នាក់ ត្រូវបាន PM ក្រុងព្រះសីហនុឃាត់ខ្លួនពីបទចែកចាយនិងប្រើបា្រស់គ្រឿងញៀន
មន្រ្តីកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការបង្រ្កាបនិងឃាត់ខ្លួនមនុស្ស០៨នាក់ (ស្រី០៣នាក់) ពីបទចែកចាយនិងប្រើបា្រស់គ្រឿងញៀន។ ប្រតិបត្តិការបង្រ្កាបនេះ ធ្វើឡើងនៅម៉ោង៦ល្ងាចថ្ងៃទី១៩ មិថុនា ២០១៣ នៅចំណុចក្រុមទី៥៨ ភូមិ១ សង្កាត់៤ ក្រុងព្រះសីហនុ ។
ក្នុងការបង្រ្កាបនេះដែរ មន្រ្តីកងរាជអាវុធហត្ថបានរឹបអូសវត្ថុតាងមួយចំនួនរួមមាន៖ លុយចំនួន២០០ដុល្លារ ដបជក់ចំនួ០៩ ទូរស័ព្ទដៃ ០៣គ្រឿង ថ្នំាព៌ណក្រហម០១គ្រាប់
ចែករំលែកព័តមាននេះ