ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក.ម្មកាល​ពី៩​ឆ្នាំ​មុន ពេលនេះ​ឃាតករត្រូវ​បានវែក​មុខ​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​ខេត្តកោះកុង ខេត្តកំពត និង​អង្គភាព​ការពារ​សិទ្ធិ​កុមារ​កម្ពុជា ហៅ​កាត់​ថា​CPU…

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា កម្លាំង​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​ខេត្តកោះកុង ខេត្តកំពត និង​អង្គភាព​ការពារ​សិទ្ធិ​កុមារ​កម្ពុជា ហៅ​កាត់​ថា​CPU បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សុខ ផា​ន ហៅ (​យឹ​ង ឌី ឬ យឹ​ង សំណាង​) ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សែន​ព​ន្លូ​ង ឃុំ​សំរោង ​ស្រុក​ទូក​មាស ខេត្តកំពត ។

ក្រោយ​ពី​ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព​សម្លាប់​កុមារ​ម្នាក់​នៅ​ខេត្តកោះកុង ហើយ​ជនសង្ស័យ​បាន
រ​ត់ទៅ​សម្ងំ​លាក់ខ្លួន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ឥណ្ឌា ស្ថិត​នៅ​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ​ខេត្តរតនគិរី ។

ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ខាងលើ​នេះ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ធ្វើ​ឡើង​តាម​អំណាច​សាលក្រម​លេខ​១៥២ ចុះ​ថ្ងៃ​ទី​៣ កញ្ញា ឆ្នាំ​២០១០ របស់​សាលាដំបូង​ខេត្តកោះកុង ដែល​បាន​ផ្ដន្ទាទោស​ជនជាប់ចោទ​ដាក់​ព​ន្ឋ​នាគារ​អស់​មួយ​ជីវិត ពាក់​ព័​ន្ឋ​ករណី​ឃាតកម្ម​គិត​ទុកជា​មុន​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្ដេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ២០០៩ ដែល​ជន​រង​គ្រោះជា​កុមារ ។

ក្រោយ​ពី​ចាប់ខ្លួន​ជាប់ចោទ ត្រូវ​បាន​កម្លាំង​សហការ​ប្រគល់​ឲ្យ​ទៅ​សមត្ថកិច្ច​ខេត្តកោះកុង ដែល​ជា​ម្ចាស់​ករណី ដើម្បី​នាំ​ឃុំខ្លួន​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​នោះ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ