បន្ទាប់ពីចំណាយពេលវេលាសាងសង់អស់រយៈពេល៧ឆ្នាំ ទីបំផុតស្ពានខ្សែកាបវែង និងធំជាងគេបំផុតនៅលើពិភពលោកលេចចេញជារូបរាងហើយ ដោយស្នាដៃស្ថាបត្យករចិន ។ស្ពានJiaxing -Shaoxing មានប្រវែង ១០គីឡូម៉ែត្រ និងទទឹង៧៨០ម៉ែត្រ (កន្លែងធំបំផុត)ឆ្លងកាត់សមុទ្រ Hangzhou Bay ស្ថិតនៅក្នុងទីក្រុង Shaoxing ប្រទេសចិន ។ សំណង់ស្ពានខ្សែកាបដ៏វែង និងធំជាងគេបំផុតនៅលើពិភពលោកមួយនេះទ្រទម្ងន់ដោយបង្គោលប៉មខ្សែកាប់ធំៗចំនួន២ដែលមានកម្ពស់២២៧ម៉ែត្ររួមនឹងបង្គោលខ្សែកាបតូចៗជាច្រើនទៀត ។
តាមពិតទៅស្ពាននេះបានដាក់ឱ្យធ្វើចរាចរតាំងពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៣ មកម្ល៉េះ តែការងារដែលនៅសេសសល់ទើបតែបង្ហើយរួចរាល់១០០ភាគរយកាលពីថ្ងៃទី១៧ មិថុនា ២០១៣ ។ ស្ពាននេះគឺធ្វើឡើងសម្រាប់យានយន្តដែលបើកបរក្នុងល្បឿន៩៦,៥គីឡូម៉ែត្រក្នុងមួយម៉ោង ចំណែកអ្នកថ្មើរជើង ម៉ូតូរថយន្តដែលបើកបរក្រោមល្បឿន៧២,៤គីឡូម៉ែត្រក្នុង១ ម៉ោងគឺមិនអនុញ្ញាតឱ្យធ្វើចរាចរទេ ។ មុនពេលប្រទេសចិនកសាងស្ពាននេះធ្លាប់បានកសាងស្ពានវែងៗចំនួនបីរួចមកហើយ ៕
ចែករំលែកព័តមាននេះ