ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ថ្នាក់​ខ្ពស់​ចិន​ម្នាក់​ត្រូវ​ប្រហារ​ជីវិត​ពី​បទ​រំលោ.ភ​ក្មេង​ស្រី​ជំទង់​11​នាក់​

11 ឆ្នាំ មុន

តុលា​ការ​កំពូល​ខេត្ត​ហ៊ឺណាន់​ អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា​ ថា​ លោក​ លី​ ស៊ីន​ហ្គុង​ អតីត​អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​បក្ស​កុំ​មុយ​នីស្ត​ចិន​ សម្រាប់​ក្រុង​យ៉ុង​ឆេង​ ខេត្ត​ហ៊ឺណាន់​ ភាគ​កណ្តាល​ចិន​ ត្រូវ​ប្រហារ​ជីវិត​កាល​ពី​ថ្ងៃ​ទី​១៨​ មិថុនា​​កន្លង​មក​នេះ​ ពី​បទ​រំលោ.ភ​ក្មេង​ស្រី​ជំទង់​ដល់​ទៅ​១១​នាក់​ ។

តុលា​ការ​កំពូល​ខេត្ត​ហ៊ឺណាន់​ អះ​អាង​កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា​ ថា​ លោក​ លី​ ស៊ីន​ហ្គុង​ អតីត​អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មា​ធិការ​បក្ស​កុំ​មុយ​នីស្ត​ចិន​ សម្រាប់​ក្រុង​យ៉ុង​ឆេង​ ខេត្ត​ហ៊ឺណាន់​ ភាគ​កណ្តាល​ចិន​ ត្រូវ​ប្រហារ​ជីវិត​កាល​ពី​ថ្ងៃ​ទី​១៨​ មិថុនា​​កន្លង​មក​នេះ​ ពី​បទ​រំលោភ​ក្មេង​ស្រី​ជំទង់​ដល់​ទៅ​១១​នាក់​ ។

លោក​ លី​ស៊ីន​ ហ្គុង​ ត្រូវ​ចាប់​ខ្លួន​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១២​ ពី​បទ​ជាប់​សង្ស័យ​ចាប់​រំលោភ​ក្មេង​ស្រី​ជំទង់​ជា​ច្រើន​នាក់​ ចាប់​ពី​ឆមាស​ទី​២​ នៃ​ឆ្នាំ​២០១១​មក​ ។ តុលា​ការ​សាលា​ដំបូង​ក្រុង​សាង​គីន​ បាន​កាត់​ទោស​ប្រហារ​ជីវិត​លោក​លី​ ។ ចំណែក​អតីត​មន្ត្រី​ចិន​ម្នាក់​ទៀត​ដែល​ជាប់​ចោទ​ទាក់​ទិន​នឹង​រឿង​អាស្រូវ​នៃ​វីដេអូ​កូន​ជ្រូក​អាស​អាភាស​មួយ​ ត្រូវ​បាន​តុលា​ការ​ក្រុង​ចុង​គិញ​ ចាប់​ផ្តើម​សវនា​ការ​កាត់​ទោស​ កាល​ពី​ថ្ងៃ​ទី​១៩ មិថុនា​ ។

តុលា​ការ​សាលា​ដំបូង​លេខ​១​ ក្រុង​ចុង​គិញ​ ទទួល​បន្ទុក​កាត់​ទោស​លោក​ LEI ZHENGFU អតីត​លេខា​ធិការ​គណៈកម្មា​ធិការ​បក្ស​កុំ​មុយ​នីស្ត​ចិន​ សម្រាប់​ខណ្ឌ​បីបី​ ក្រុង​ចុង​គិញ​ ។ លោក​ LEI ក៏​ទទួល​ការ​ចោទ​ប្រកាន់​ដែរ​ថា​ ទទួល​សំណូក​ត្រូវ​ដក​ហូត​តំណែង​ ហើយ​ជា​កម្ម​វត្ថុ​នៃ​ការ​ស៊ើប​អង្កេត​ ។ អាយុ​៥៥​ឆ្នាំ​ លោក​ LEI ត្រូវ​បាន​គេ​ឃើញ​ក្នុង​វីដេអូ​កូន​ជ្រូក​មួយ​​ចេញ​ផ្សាយ​តាម​អុីន​ធើរ​ណេត​ កាល​ពី​ខែ​វិច្ឆិកា​ កន្លង​មក​នេះ​ ៕