ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​កាតូម៉ា​ជន​ជាតិ​ចិន​ បើក​បុក​រនាំង​ដែក​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ៥ផ្ទាំង​ រួច​ព្យាយាម​បើក​រត់​គេច​ត្រូវ​សមត្ថ​កិច្ច​ឃាត់​បាន​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​ចំនួន​ ៥​ផ្ទាំង​ ត្រូវ​បាក់​រង​ការ​ខូច​ខាត​ ខណៈដែល​រថ​យន្តកាតូម៉ា​មួយ​បាំង​កន្លះ​ ពណ៌​ទឹក​ប្រាក់​ ១គ្រឿង​ ដឹក​ថ្នាំ​សម្លា.ប់​សត្វ​ល្អិត​ និង​ស្មៅ​ ជិះ​ដោយ​ជន​ជាតិ​ចិន​ ២នាក់​ ប្តី​ប្រពន្ធ​ ធ្វើ​ដំណើរ​តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ក៏​រេ​ចង្កូត​បុក​តែ​ម្តង​

រាជ​ធានី​ភ្នំពេញ​ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​ចំនួន​ ៥​ផ្ទាំង​ ត្រូវ​បាក់​រង​ការ​ខូច​ខាត​ ខណៈដែល​រថ​យន្តកាតូម៉ា​មួយ​បាំង​កន្លះ​ ពណ៌​ទឹក​ប្រាក់​ ១គ្រឿង​ ដឹក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ និង​ស្មៅ​ ជិះ​ដោយ​ជន​ជាតិ​ចិន​ ២នាក់​ ប្តី​ប្រពន្ធ​ ធ្វើ​ដំណើរ​តាម​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ក៏​រេ​ចង្កូត​បុក​តែ​ម្តង​ ចំណែក​រថ​យន្ត​បា​នព្យាយាម​បើក​រត់​គេច​ទាំង​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង​ ប្រមាណ​ ២០០​ម៉ែត្រ​ ទៅ​មុខ​លែង​រួច​ ។

ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពីវេលា​ម៉ោង​ ៤​ និង​ ៣០​នាទី ទៀប​ភ្លឺចូល​ថ្ងៃទី​២០​ មិថុនា​ ២០១៣​ ក្នុង​សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ។ ក្រោយ​កើត​ហេតុ​ សមត្ថ​កិច្ច​បាន​ឃាត់​ខ្លួន​ជន​ជាតិ​ចិន​ ២នាក់​ ប្តី​ប្រពន្ធ​ខាង​លើ​ និង​នាំ​យក​រថ​យន្ត​បង្ក​ទៅរក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕