តាមស្រលាញ់មិនបានបុរសម្នាក់យកដែកឆាបចាក់លើរាងកាយស្រ្តីម្នាក់មិនតិចជាង ១០កន្លែង រងរបួសធ្ងន់
ខេត្តកំពង់ចាម ៖ ស្រ្តីម្នាក់ឈ្មោះ ម៉ន ម៉ានី អាយុ ៤០ឆ្នាំ រស់នៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ត្រូវបានបុរសម្នាក់ឈ្មោះ ស្រី ឆៃគាឆៃកួង អាយុ ២៩ឆ្នាំ រស់នៅភូមិសមរម្យ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ បានយកដែកឆាបមកចាក់លើរាងកាយមិនតិចជាង ១០ កន្លែង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ។
ចែករំលែកព័តមាននេះ