ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តើរ​កង់​សុខ​ៗ ស្រាប់តែ​​ដេក​ដួល​ផ្អើល​នៅ​មុខក្រសួង​រ៉ែ និង​ថាមពល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​កង់​ទៅ​ហាត់ប្រាណ រួច​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ផ្លូវ​កំពុង​តែ​ស្ទះចរាចរណ៍​ក៏​បាន​ឈប់​បណ្តើរ​កង់ ស្រាប់តែ​ខ្យល់គ​ដួល​ស្លាប់​ផ្អើល​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥១…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​កង់​ទៅ​ហាត់ប្រាណ រួច​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ខណៈ​ផ្លូវ​កំពុង​តែ​ស្ទះចរាចរណ៍​ក៏​បាន​ឈប់​បណ្តើរ​កង់ ស្រាប់តែ​ខ្យល់គ​ដួល​ស្លាប់​ផ្អើល​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​កាលពី​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​៥១ នៅ​ចំណុច​មុខក្រសួង​រ៉ែ​និង​ថាមពល ស្ថិត​ក្នុងភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ គេ​ត ចាន់​ថន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់​នៅ​ម្តុំ​វត្ត​កោះ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

តាម​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​កើតហេតុ​គេ​បានឃើញ​បុរស​ខាងលើ​ជិះ​កង់​ពណ៌​លឿង​មួយ​គ្រឿង​ទៅ​ហាត់ប្រាណ ដោយ​ពាក់​ពួក​សុវត្ថិភាព​ត្រឹមត្រូវ រហូត​ដល់​ម៉ោង​កើតហេតុ​គាត់​ជិះ​កង់​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៥១​ពី​ជើង​ទៅ​ត្បូង មក​ដល់​ចំណុច​កើតហេតុ​ផ្លូវ​កំពុង​តែ​ស្ទះចរាចរណ៍ ដោយសារ​តែ​ផ្លូវ​៥១​កែង​ផ្លូវ​១៥៤​កំពុង​តែ​ជាប់​ស្តុ​ប ។

សាក្សី​បន្ត​ថា ពេល​នោះ​ទើប​ជន​រង​គ្រោះ​គាត់​ឈប់​ជិះ​កង់​ចុះ​បណ្តើរ​កង់ ខណៈ​កំពុង​តែ​បណ្តើរ​កង់ ស្រាប់​តែ​ជន​រង​គ្រោះ​ដួល​ដេក​នៅ​តាម​ចិញ្ចើម​ផ្លូវ​មុខក្រសួង​រ៉ែ និង​ថាមពល ភ្លាម​ៗ​នោះ​ដែរ សន្តិសុខ​រួម​នឹង​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​សង្គ្រោះ និង​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​យក​ទៅ​សង្គ្រោះ តែ​ជា​អកុសល​ពេល​ដែល​រថយន្ត​សង្គ្រោះ​មក​ដល់​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

សមត្ថកិច្ច​មក​ដល់​បាន​ឆែកឆេរ​ខ្លួន​ជន​រង​គ្រោះ ដើម្បី​រក​អត្តសញ្ញាណ​សាច់ញាតិ​បងប្អូន ប៉ុន្តែ​ជន​រង​គ្រោះ​មិន​មានអី​ជាប់​ខ្លួន​នោះ​ទេ មាន​តែ​ថ្នាំ​មួយ​កញ្ចប់​តែ​ប៉ុណ្ណោះ សង្ស័យ​គាត់​មាន​ជំងឺលើសឈាម និង​ជំងឺ​គាំងបេះដូង​បានជា​ដាក់​ថ្នាំ​ជាប់​ខ្លួន​យ៉ាងនេះ ។ ក្រោយ​កើតហេតុ​មាន​សារព័ត៌មាន​ផ្សព្វផ្សាយ មាន​បុរស​ម្នាក់​ស្គាល់​ក៏​ទៅ​ហៅ​ក្រុម​គ្រួសារ​សាច់ញាតិ​មក​កន្លែង​កើតហេតុ រួច​ដឹក​យក​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ