ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​បុរស​ម្នាក់​ចង.ក​ធ្វើ​អត្ត​ឃាត​សង្ស័យ​​សរសៃ​​ប្រសាទ​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖​ បុរស​ម្នាក់​ត្រូវ​បាន​អ្នក​ឃ្វាល​គោ​ប្រទះ​ឃើញ​​ចង​.ក​​ដោយ​​ក្រមា​ភ្ជាប់​នឹង​មែក​ខ្យា​នៅ​ចំណុច​​វាល​ស្រែ​ក្នុង​ភូមិ​ស្លា​​ រួច​រាយការណ៍​ទៅ​សមត្ថ​កិច្ច​កាល​ពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៩ មិថុនា ២០១៣​ ។

ជន​រង​គ្រោះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ហ៊ាង ប៊ុន​ថា អាយុ​៤១​ឆ្នាំ រស់​នៅ​ភូមិ​ស្លា ឃុំ​វល្លិ៍​ស​ ស្រុក​សំរោង​ទង​ ជាជន​​អនាថាគ្មាន​សាច់​ញាតិ​។ តាម​អ្នក​ភូមិ​ដែល​ស្គាល់​ជន​រង​គ្រោះ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ជា​មនុស្ស​មាន​វិបត្តិ​​ ផឹក​ស្រា​រៀង​រាល់​ថ្ងៃ​យូរៗ​ទៅ​ក៏​កើត​ទៅ​ជា​សរ​សៃ​ប្រសាទ​។

បន្ទាប់​ពី​​​ធ្វើ​កោសល្យ​វិច័យ​រួច​ សមត្ថ​កិច្ច​ក៏​ប្រគល់​សព​ឱ្យ​មេ​ភូមិ​ចាត់​ការ​តាម​នីតិ​វិធី​៕