ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុ​កម្ម​​​ថ្មី​ៗ​​នៅ​ប្រេ​ស៊ីល​​ប្រឆាំង​​ការ​បង្កើន​​​តម្លៃ​ដឹក​ជញ្ជូន​​

12 ឆ្នាំ មុន

​មនុស្ស​​ជាច្រើន​​​ពាន់​នាក់​​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា បាន​នាំ​គ្នា​​ធ្វើ​បាតុ​កម្ម​នៅ​កណ្តាល​ក្រុង​សាវ ប៉ូ​ឡូ ទីក្រុង​​សេដ្ឋ​កិច្ច​​របស់​​ប្រេស៊ីល​​ ជា​​បាតុ​កម្ម​លើក​​ទី​៦​ រយៈ​ពេល​​១០​ថ្ងៃ​ សំដៅ​​តវ៉ា​ប្រឆាំង​​នឹង​​ការ​បង្កើន​​តម្លៃ​​នៃ​ការ​ដឹក​ជញ្ជូន​ ។មុន​​នេះ​មាន​​បាតុ​កម្ម​​មួយ​​ប្រមូល​ផ្តុំ​​មនុស្ស​​៦៥.០០០​នាក់​​នៅ​​ទីក្រុង​​​​នាភាគ​​ខាង​ត្បូង​​ប្រទេស​នេះ ​ហើយ​មាន​មនុស្ស​​សរុប​​២៥០.០០០​នាក់​​​ ធ្វើ​បាតុ​កម្ម​​ក្នុង​ទីក្រុង​​​ឯ​ទៀត​

​មនុស្ស​​ជាច្រើន​​​ពាន់​នាក់​​កាល​ពី​ថ្ងៃ​ទី​១៨ មិថុនា បាន​នាំ​គ្នា​​ធ្វើ​បាតុ​កម្ម​នៅ​កណ្តាល​ក្រុង​សាវ ប៉ូ​ឡូ ទីក្រុង​​សេដ្ឋ​កិច្ច​​របស់​​ប្រេស៊ីល​​ ជា​​បាតុ​កម្ម​លើក​​ទី​៦​ រយៈ​ពេល​​១០​ថ្ងៃ​ សំដៅ​​តវ៉ា​ប្រឆាំង​​នឹង​​ការ​បង្កើន​​តម្លៃ​​នៃ​ការ​ដឹក​ជញ្ជូន​ ។មុន​​នេះ​មាន​​បាតុ​កម្ម​​មួយ​​ប្រមូល​ផ្តុំ​​មនុស្ស​​៦៥.០០០​នាក់​​នៅ​​ទីក្រុង​​​​នាភាគ​​ខាង​ត្បូង​​ប្រទេស​នេះ ​ហើយ​មាន​មនុស្ស​​សរុប​​២៥០.០០០​នាក់​​​ ធ្វើ​បាតុ​កម្ម​​ក្នុង​ទីក្រុង​​​ឯ​ទៀត​ៗ​របស់​ប្រេ​ស៊ីល ។ បាតុ​កម្ម​​ទាំង​​នេះ​​ជា​បាតុ​កម្ម​​ធំ​បំផុត​​នៅ​ប្រេ​ស៊ីល​​​ចាប់​តាំង​ពី​២០​​ឆ្នាំ​មក​ហើយ ។

នៅ​ក្រុង​​​សាវ ​​ប៉ូឡូ​​ ដែល​​សំបុត្រ​​​ជិះ​រថ​យន្ត​​ក្រុង​​ត្រូវ​​បាន​តម្លើង​​ពី​៣​​REAIS ដល់ ៣,២០​​​REAIS នោះ​ពួក​បាតុ​ករ​ទាម​ទារ​​ឱ្យ​លុប​ចោល​​ការ​តម្លើង​​​ថ្លៃ​នោះ​រហូត​ដល់​ជិះ​​មិន​បាច់​​បង់​ប្រាក់​​សម្រាប់​​ការ​ដឹក​ជញ្ជូន​​សាធារណៈ ។អភិបាល​ក្រុង​​សាវ ប៉ូឡូ លោក​​ហ្វ័រ​ណាន​ដូ ហាដ​ដាដ កាល​ពី​ថ្ងៃ​ទី​​១៨ មិថុនា បាន​យល់​ព្រម​​ពិនិត្យ​​ឡើង​វិញ​​លើ​តម្លៃ​ដឹក​ជញ្ជូន​​​ ក្រោយ​កិច្ច​​ប្រជុំ​មួយ​​ជាមួយ​បណ្តា​​តំណាង​ចលនា​តវ៉ា​​ទាម​ទារ​កុំ​យក​ប្រាក់​​សម្រាប់​​ការ​ដឹក​ជញ្ជូន​សាធា​រណៈ​ ។

ចលនា​​តវ៉ា​​​នោះ​​បាន​គំរាម​​បន្ត​​បាតុ​កម្ម​​រហូត​ដល់​​លុប​ចោល​​ការ​តម្លើង​​​ថ្លៃ​​ដឹក​ជញ្ជូន​​ ។ ក្រុង PORTO ALEGRE និង​​ក្រុង RECIFE ព្រម​ទាំង​​ទីក្រុង​ប្រេស៊ីល​​ធំៗ​​​ដទៃ​ទៀត​​​ក៏​ប្រកាស​​ផង​ដែរ​​ ​កាលពី​​ថ្ងៃ​ទី​១៨ មិថុនា ​កាត់​បន្ថយ​​តម្លៃ​​​នៃ​ការ​​ដឹក​ជញ្ជូន​​សាធារណៈ​​​ បន្ទាប់​ពី​​បាតុ​កម្ម​​នានា​​មក ៕