ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Googleសាកល្បង​បង្ហោះ​បាឡុង​Wi-Fiនៅ​ក្នុង​លំហ​អាកាស​

12 ឆ្នាំ មុន

ក្រុម​ហ៊ុន​អីុនធើរណេត​យក្ស​Google កំពុង​សាកល្បង​បង្ហោះ​បាឡុង​ដែល​ប្រើ​បច្ចេកវិទ្យា​ខ្ពស់​ចំនួន​៣០​បាឡុង​ដើម្បី​ផ្ដល់​ប្រព័ន្ធ​អីុនធើរ​ណេត​ដល់​ទី​កន្លែង​ដែល​ប្រជាជន​ជា​ច្រើន​មិន​ទាន់​បាន​ភ្ជាប់​ ។​ ​បាឡុង​ទាំង​នោះ​បង្ហោះ​ចូល​ទៅ​លើ​លំហ​អាកាស​ពី​កោះ​ភាគ​ខាង​ត្បូង​ប្រទេស​នូវែល​សេឡង់​នៅ​ក្នុង​ខែ​មិថុនា​​ ដែល​ជា​ការ​សាក​ល្បង​ប្រព័ន្ធ​ត្រួសត្រាយ​ផ្លូវ​មួយ​ដែល​គេ​ឱ្យ​ឈ្មោះ​ថា​ Project Loon ។​

យោង​តាម​Google បាន​ឱ្យ​ដឹង​ថា​ Project Loon គឺ​ជា​បណ្ដាញ​បាឡុង​ដែល​ធ្វើ​ដំណើរ​នៅ​ក្នុង​លំហ​អាកាស​ដែល​ត្រូវ​បាន​ច្នៃ​បង្កើត​ឡើង​ដើម្បី​ភ្ជាប់​ការ​ទាក់​ទង​ជា​មួយ​ប្រជាជន​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាល​ និង​ផ្ដល់​ជូន​ប្រជាជន​នូវ​ប្រព័ន្ធ​អីុនធើរណេត​វិញ​ ក្រោយ​ពី​គ្រោះ​មហន្ដ​រាយ​ ។​

Google និយាយ​ថា​ ២/៣​នៃ​ប្រជាជន​លើ​ពិភពលោក​មិន​មាន​អីុនធើរណេត​លឿន​ និង​តម្លៃ​សមរម្យ​ប្រើ​ ហេតុ​ដូច្នេះ​វា​ហាក់​ដូច​ជា​អ្វី​មួយ​ដែល​កើត​ចេញ​ពី​វិស័យ​ប្រឌិត​បែប​វិទ្យា​សាស្រ្ដ​ ។​ ប្រសិន​ជោគជ័យ​មែន​ គម្រោង​នេះ​នឹង​បង្កើត​ភាព​ខុស​ប្លែក​គ្នា​ដល់​ប្រជាជន​ជា​ច្រើន​ជុំ​វិញ​ពិភពលោក​ ។​

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា​ នាយក​រដ្ឋ​មន្ដ្រី​នូវែល​សេឡង់​លោក​ ចន​ ឃី​ កំពុង​ស្ថិត​នៅ​ទីក្រុង​គ្រីស​ឈើ​ដើម្បី​ជួយ​ដំណើរ​ការ​គម្រោង​នេះ​ ។​ ពល​រដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ទី​ក្រុង​នេះ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ព្រឹត្ដិ​ការណ៍​ដ៏​អស្ចារ្យ​នេះ​នៅ​សារមន្ទីរ​កងទ័ព​អាកាស​ ។​

Google និយាយ​ថា​ បាឡុង​ហោះ​នេះ​ហោះ​ក្នុង​រយៈ​កម្ពស់​១៨.៣០០​ម៉ែត្រ​ពី​ដី​ ពោល​គឺ​ខ្ពស់​ជាង​យន្ដហោះ​ និង​អាកាស​ធាតុ​ដល់​ទៅ​២​ដង​ ។​ រយៈ​កម្ពស់​បែប​នេះ​នឹង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​កម្មវិធី​Loon Mission Control ដោយ​ប្រើ​ប្រាស់​Software ពិសេស​ដើម្បី​ធ្វើ​ឱ្យ​បាឡុង​នោះ​ចាប់​បាន​ស្រទាប់​ខ្យល់​ដែល​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ត្រូវ​ និង​បង្កើត​បាន​ជា​បណ្ដាញ​បាឡុង​ ៕​