ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ចេញ​សារាចរណែនំា​ឲ្យអភិបាល​រាជធានី​ ខេត្ត​ ជួយសម្រប​សម្រួល​ការគ្រប់គ្រង​រោងចក្រ សហគ្រាស​ដែលស្ថិត​ក្នុងភូមិសាស្រ្ត​របស់ខ្លួន

11 ឆ្នាំ មុន

សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ កាលពីថ្ងៃទី១៧​ មិថុនា​ ២០១៣​​ បានចុះហត្ថលេខា​លើសារាចរណែនំា​ស្តីពីការប្រគល់​ភារកិច្ចជូន​អភិបាល​នៃគណៈអភិបាល​រាជធានី ខេត្ត ជួយសម្រប​សម្រួលការ​គ្រប់គ្រង​រោងចក្រ​ សហគ្រាស​ ដែលស្ថិត​នៅក្នុងភូមិសាស្រ្ត​រាជធានី​ ខេត្ត ។

សារាចរណែនំា​របស់រាជរដ្ឋាភិបាល​កម្ពុជា ដែលត្រូវបានផ្សព្វផ្សាយ​ដល់អ្នកកាសែត​នៅថ្ងៃទី១៩ មិថុនានេះ ​មានអត្ថន័យ​ជាអាទិ៍ថា​ ដើម្បីបន្តពង្រឹង​ការ​អភិវឌ្ឍ​វិស័យកម្មន្ត​

សម្តេច​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ កាលពីថ្ងៃទី១៧​ មិថុនា​ ២០១៣​​ បានចុះហត្ថលេខា​លើសារាចរណែនំា​ស្តីពីការប្រគល់​ភារកិច្ចជូន​អភិបាល​នៃគណៈអភិបាល​រាជធានី ខេត្ត ជួយសម្រប​សម្រួលការ​គ្រប់គ្រង​រោងចក្រ​ សហគ្រាស​ ដែលស្ថិត​នៅក្នុងភូមិសាស្រ្ត​រាជធានី​ ខេត្ត ។

សារាចរណែនំា​របស់រាជរដ្ឋាភិបាល​កម្ពុជា ដែលត្រូវបានផ្សព្វផ្សាយ​ដល់អ្នកកាសែត​នៅថ្ងៃទី១៩ មិថុនានេះ ​មានអត្ថន័យ​ជាអាទិ៍ថា​ ដើម្បីបន្តពង្រឹង​ការ​អភិវឌ្ឍ​វិស័យកម្មន្ត​សាល ឲ្យមានការរីក​ចម្រើនលូតលាស់​ទៅគ្រប់រាជធានី ​ខេត្ត សំដៅជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ច​ និងដោះស្រាយ​ការងារ​ជូនប្រជាពលរដ្ឋ​នៅជិតលំនៅឋាន​បានល្អប្រសើរ រាជរដ្ឋាភិបាល​ប្រគល់ភារកិច្ច​ជូនអភិបាល​នៃគណៈអភិបាល​រាជធានី ខេត្ត​ ជួយសម្របសម្រួល​ការគ្រប់គ្រង​រោងចក្រ​ សហគ្រាស ​ដែលស្ថិតនៅក្នុងភូមិសាស្រ្ត​រាជធានី ខេត្ត ដូចតទៅ៖

០១- អភិបាលរាជធានី ​ខេត្ត ត្រូវបន្តបង្ក​លក្ខណៈងាយស្រួល​ និង ជួយឧបត្ថម្ភ​គំាទ្រដល់រោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ ក្នុងដំណើរ​ការផលិតកម្ម​ អាជីវកម្ម ​ដែលស្ថិត​នៅភូមិសាស្រ្តរបស់ខ្លួន​ឲ្យបានល្អ ​។

០២-អភិបាលរាជធានី ខេត្ត​ មានសិទ្ឋិអញ្ជើញនាយក​រោងចក្រ​ សហគ្រាស ​គ្រឹះស្ថាន​ ផលិតកម្ម ​អាជីវកម្ម​ ដែលស្ថិតនៅភូមិសាស្រ្តរបស់ខ្លួន​ ដើម្បីពិភាក្សា​ការងារ​ដែល​ពាក់ព័ន្ឋ​នឹងសមត្ថកិច្ច​ ។

០៣-អភិបាលរាជធានី ខេត្ត​ ដោយមាន​មន្ទីរជំនាញជាសេនាធិការ​ អាចធ្វើអធិការកិច្ច​តាមការចំាបាច់ចំពោះ​រោងចក្រ សហគ្រាស​ គ្រឹះស្ថាន​ ផលិតកម្ម ​អាជីវកម្ម ​និង ចាត់​វិធានការតាម​ច្បាប់ជាធរមាន​ ។

០៤-នាយករោងចក្រ​ សហគ្រាស​ គ្រឹះស្ថាន​ ផលិតកម្ម​ អាជីវកម្ម​ ត្រូវមានទំនាក់ទំនង​សហការ​ឲ្យបានល្អ​ជាមួយ​អភិបាលរាជធានី ​ខេត្ត និង ​អាជ្ញាធរដែនដី​ ដែលរោងចក្រ សហគ្រាស ​គ្រឹះស្ថាន​ ផលិតកម្ម​ អាជីវកម្ម ​បោះទីតំាង ។

០៥-ក្នុងករណីមានវិវាទការងារ​ កូដកម្ម ​បាតុកម្ម ​អភិបាលរាជធានី​ ខេត្ត និង​ ជាប្រធានគណៈបញ្ជាការ​ឯកភាពរាជធានី ​ខេត្ត ​ត្រូវចាត់វិធាន​ការដោះស្រាយ​តាម​បទប្បញ្ញត្តិ​ជាធរមាន​ ជាពិសេសតាមបទបញ្ជាលេខ​០៣ បប ​ស្តីពីការរក្សា​ការពារ ​សន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ ​នៅតាមរោងចក្រ ​សហគ្រាស​ និង តំបន់​ឧស្សាហកម្ម​ ។

គ្រប់ក្រសួងស្ថាប័ន​ រាជធានី ​ខេត្ត ត្រូវអនុវត្តន៏​សារាចរណែនំានេះ​ឲ្យមានប្រសិទ្ឋភាព​ ៕