ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ប្រមូល​រថយន្ត​ហ្ស៊ីប​2,7​លាន​គ្រឿង​ពិនិត្យ​ប្រព័ន្ធ​ធុង​ប្រេង​

12 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​១៩​ មិថុនា​ផ្សាយថា​ ក្រាយ​ស្ល័រ​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​មួយ​របស់​អាមេរិក​ បាន​ប្រកាស​ប្រមូល​រថយន្ត​ហ្ស៊ីប​ចំនួន​២,៧​លានគ្រឿង​ ​មក​ពិនិត្យ​ប្រព័ន្ធ​ធុង​ប្រេង​ឡើង​វិញ​ ព្រោះរថយន្ត​ប្រភេទ​នេះ​ប្រឈម​មុខ​នឹង​​ការ​ធ្លាយ​​ប្រេង​ងាយ​ឆាប​ឆេះ​បំផុត ។​

ការប្រកាស​ប្រមូល​រថយន្តរបស់​ក្រុម​ហ៊ុន​ក្រាយ​ស្ល័រ​សំដៅ​ទៅ​លើរថយន្ត​ហ្ស៊ីប​សេរី​ហ្គ្រេន​ សឺរ៉ូគី​ ដែល​​ផលិត​ក្នុង​រវាង​ពី​ឆ្នាំ​១៩៩៣-​២០០៤​ និង​ស៊េរី​លីប័រទី ផលិត​ពី​ឆ្នាំ​២០០២-​២០០៧​ ដោយ​ក្រុម​ហ៊ុន​ក្រាយ​ស្ល័រ​បាន​គូស​បញ្ជាក់​ថា​ រថយន្ត​របស់​ពួក​គេគ្មាន​ចំណុច​ខ្វះ​ខាត​ណា​មួយ​ទេ​ ប៉ុន្តែ​ការ​ប្រមូល​មក​នេះ​ ដោយ​សារតែ​ពួក​គេ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុវត្ថិ​ភាព​ជា​ចម្បង។​

គួរ​បញ្ជាក់​ថា​ កាលពីដើម​ខែ​កន្លង​មក​ នាយក​ដ្ឋាន​គ្រប់​គ្រង​សុវត្ថិ​ភាព​ផ្នែក​ចរាចរណ៍​បាន​អំពាវ​នាវ​ឱ្យ​ក្រុម​ហ៊ុន​ក្រាយ​ស្ល័រ​ប្រកាស​ប្រមូល​​រថយន្ត​ខាង​លើ​ ដោយ​ផ្តល់​ពី​ហេតុ​ផល​ថា​ រថយន្ត​ហ្ស៊ីប​ទាំង​២​ស៊េរី​នេះ​ ប្រសិន​បើ​ទទួល​កម្លាំង​ប៉ះ​ទង្គិច​នៅ​ផ្នែក​ខាង​ក្រោយ​ខ្លាំង​ អាច​ធ្វើ​ឱ្យ​ប្រេង​លេច​ធ្លាយ​ និង​អាច​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាប​ឆេះ ។​NHTSA បញ្ជាក់​ថា​ កន្លង​មក​មាន​ករណី​ឆេះ​រថយន្ត​ប្រភេទ​នេះ​ចំនួន​៣៧​លើក​ និង​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ដល់​ទៅ​៥១​នាក់​ ៕​