ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កូរ៉េ​ដឹក​ទឹក​កក​បុក​ជា​មួយ​ម៉ូតូ​ឌ្រីម​ស្លាប់​ម្នាក់​របួស​ម្នាក់​

12 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៨​ មិថុនា​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ កំពត-​ព្រះ​សីហនុ​ ត្រង់ចំណុច​ផ្លូវ​បំបែក​ឡើង​ភ្នំ​បូក​គោ​ ស្ថិត​ក្នុង​ភូមិ​កែបថ្មី​ ឃុំ​បឹង​ទូក​ ស្រុក​ទឹក​ឈូ​ ដោយ​ម៉ូតូ​ឌ្រីម​សេ​១២៥​ ស៊េរី​២០១៣​ គ្មាន​ស្លាក​លេខ​ និង​រថយន្ត​កូរ៉េ​ ចំណុះ​មួយ​តោន​កន្លះ​ដឹក​ទឹក​កក​បុក​គ្នា​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ពី​ក្រោយ​ស្លាប់​

ខេត្ត​កំពត​ ៖ គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៨​ មិថុនា​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ កំពត-​ព្រះ​សីហនុ​ ត្រង់ចំណុច​ផ្លូវ​បំបែក​ឡើង​ភ្នំ​បូក​គោ​ ស្ថិត​ក្នុង​ភូមិ​កែបថ្មី​ ឃុំ​បឹង​ទូក​ ស្រុក​ទឹក​ឈូ​ ដោយ​ម៉ូតូ​ឌ្រីម​សេ​១២៥​ ស៊េរី​២០១៣​ គ្មាន​ស្លាក​លេខ​ និង​រថយន្ត​កូរ៉េ​ ចំណុះ​មួយ​តោន​កន្លះ​ដឹក​ទឹក​កក​បុក​គ្នា​ បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ពី​ក្រោយ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​ ​និង​អ្នកបើក​ម៉ូតូ​រង​របួស​ស្រាល​ ចំណែក​អ្នក​បើក​រថយន្ត​ក្រោយ​ពី​កើតហេតុ​បាន​រត់​គេចខ្លួន​បាត់។​

សាក្សី​និយាយ​ថា​ មុន​ពេល​កើត​ហេតុ​ម៉ូតូ​ជិះ​គ្នា​២​នាក់​ធ្វើ​ដំណើរ​ចុះ​តាម​ផ្លូវ​បូក​គោក ។​ លុះ​មក​ដល់​ផ្លូវ​បំបែក​បាន​ឆ្លង​ផ្លូវ​ជិត​ផុត​ទៅ​ហើយ​ ស្រាប់​តែ​រថយន្ត​កូរ៉េ​ដឹក​ទឹក​កក​បើក​មក​ពី​កើត​ទៅ​លិច​លើ​ផ្លូវ​ជាតិ​លេខ​៣​ កំពត-​ព្រះ​សីហនុ​ ជ្រុល​បុក​ម៉ូតូ​ពេញ​ទំហឹង​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ពី​ក្រោយ​ស្លាប់​ភ្លាមៗ​ ឯ​អ្នក​បើក​ម៉ូតូ​រង​របួស​ស្រាល​ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេច​​ខ្លួន​បាត់​ ។​

សមត្ថ​កិច្ច​ចរាចរ​ឱ្យ​ដឹង​ថា​ ជន​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​ខាង​លើ​ឈ្មោះ​ នួន​ ចាន់បូរិន​ ​​អាយុ​១៦​ឆ្នាំ​ ជាសិស្ស​បាន​ស្លាប់​ ត្រូវ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​ រី​ឯ​មិត្ត​ម្នាក់​ទៀត​ឈ្មោះ​ ប៉ាក់​ ហេង​ ​អាយុ​១៥​ឆ្នាំ​ ជា​សិស្ស​​រង​របួស​ស្រាល​ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កំពត ។ ជន​រងគ្រោះ​ទាំង​ពីរ​មាន​លំនៅ​ក្នុង​សង្កាត់​កំពង់​បាយ​ ក្រុង​កំពត ។​ យាន​យន្ត​ទាំង​២គ្រឿង​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃ​ស្នង​ការ​ដ្ឋាន​នគរបាលខេត្ត​ ដើម្បី​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ​ ៕​