ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​អគារ​សិក្សា​ថ្មី​​នៃវិទ្យាល័យ​​ហ៊ុន សែន បរិវាស​ អំណោយ​របស់សម្តេ​ច​​តេជោនិង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ស្រុក​បន្ទាយ​មាស​

11 ឆ្នាំ មុន

ខេត្ត​កំពត​៖ អគារ​សិក្សា​ថ្មី​មួយ​ខ្នង​ កម្ពស់​២ជាន់មាន​១០​បន្ទប់ ​នៅវិ​ទ្យាល័យ​​ហ៊ុន សែន​​បរិវាស​ ស្ថិត​ក្នុង​ឃុំ​សំ​រោង​លើ​ ស្រុក​បន្ទាយ​មាស​ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវកា​រ​ កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៩ មិថុនា ២០១៣ ក្រោម​អធិបតី​ភាព​លោកទេស​រដ្ឋ​មន្ត្រី​​បណ្ឌិត​ប៉ែន ស៊ី​ម៉ន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​ ប្រតិភូ​រាជ​រដ្ឋាភិបាល​​ ទទួល​បន្ទុក​ជាអគ្គ​នាយក​គយ​និង​រដ្ឋាករ​កម្ពុជា ។

ខេត្ត​កំពត​៖ អគារ​សិក្សា​ថ្មី​មួយ​ខ្នង​ កម្ពស់​២ជាន់មាន​១០​បន្ទប់ ​នៅវិ​ទ្យាល័យ​​ហ៊ុន សែន​​បរិវាស​ ស្ថិត​ក្នុង​ឃុំ​សំ​រោង​លើ​ ស្រុក​បន្ទាយ​មាស​ ត្រូវបាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវកា​រ​ កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៩ មិថុនា ២០១៣ ក្រោម​អធិបតី​ភាព​លោកទេស​រដ្ឋ​មន្ត្រី​​បណ្ឌិត​ប៉ែន ស៊ី​ម៉ន ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​​រាជា​ណា​ចក្រ​កម្ពុជា​ ប្រតិភូ​រាជ​រដ្ឋាភិបាល​​ទទួល​បន្ទុក​ជាអគ្គ​នាយក​គយ​និង​រដ្ឋាករ​កម្ពុជា ។

លោក​​ចាន់ ជាលី​ អភិបាល​ស្រុក​បន្ទាយមាស​ បាន​គូ​សបញ្ជាក់​ថា​ អគារ​ដែល​សម្ពោធ​​ឱ្យ​ប្រើប្រាស​នាពេលនេះ​ ជា​អំ​ណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេជោ​ហ៊ុន សែន​ និង​សម្តេ​ច​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​​ ប៊ុន រ៉ានី​ ហ៊ុន សែន​ ផ្តល់​ជូន​តាម​រយៈ​លោកទេស​រដ្ឋ​មន្ត្រី​​បណ្ឌិត​ប៉ែន ស៊ី​ម៉ន និងលោក​ជំ​ទាវ​ ដោយមានការ​​ជួយ​ឧបត្ថម្ភ​​សាង​សង់​ពី​សំណាក់​ក្រុម​ហ៊ុន​N C X HONDA ។