ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​សា.ក.ស.ព.​ប្តី​ប្រពន្ធ​ពលករ​ខ្មែរ​ពីរ​នាក់​ទៀត​ដែល​ស្លា.ប់​ក្នុង​ការ​រ​ញ្ជួយ​​ដី​នៅ​ថៃ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:បានអោយ​ដឹង​ នៅ​ថ្ងៃ​ទី​១៤ ឧសភា ​ថា ថៃ​បាន​រក​ឃើញ​សព​ពលករ​ខ្មែរ​ចំនួន​២​រូប​បន្ថែម​ទៀត ​ដែល​បាន​ស្លា.ប់​ក្នុង​ទីតាំង​អគារ​បាក់​រលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នាទី​ក្រុង​បាងកក ​ប្រទេស​ថៃ…

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:បានអោយ​ដឹង​ នៅ​ថ្ងៃ​ទី​១៤ ឧសភា ​ថា ថៃ​បាន​រក​ឃើញ​សព​ពលករ​ខ្មែរ​ចំនួន​២​រូប​បន្ថែម​ទៀត ​ដែល​បាន​ស្លា.ប់​ក្នុង​ទីតាំង​អគារ​បាក់​រលំ​ដោយសារ​គ្រោះ​រញ្ជួយ​ដី​នាទី​ក្រុង​បាងកក ​ប្រទេស​ថៃ ​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៥​ ។

លោកបាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​គឺសព​ប្តី​មានឈ្មោះ​ថា សាន់ សឿ​ន អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុខ គិ​ម​សី អាយុ​៣១​ឆ្នាំ ដែល​មាន​ទីលំនៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​ ។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈបានឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ ក្រសួងស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ និង​អនុព័ន្ធ​ការងារ​អម​ស្ថាន​ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​និង​កំពុង​សម្របសម្រួល​រៀបចំ​ឯកសារ​នានា​ ស្រប​តាម​នីតិវិធី​របស់​ប្រទេស​ថៃ ដើម្បី​យក​សព​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ព្រមទាំង​បន្ត​តាម​ដាន​ចំពោះ​សំណង​នានា ដែល​គ្រួសារ​នៃ​សព​ត្រូវ​ទទួល​បាន​ពី​ភាគី​ថៃ​។

លោក​បញ្ជាក់​ថា ៖ «សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ឯកឧត្តម​រដ្ឋមន្ត្រី មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​យកចិត្តទុកដាក់​ណាស់​ចំពោះ​គ្រោះ​រញ្ជួយ​ដី​ដែល​កើត​នៅ​ប្រទេស​ថៃ ហើយ​ក្រុមការងារ​អនុព័ន្ធ​ការងារ​របស់​ក្រសួង​បាន​ទៅ​ដល់ទី​តាំង និង​បន្ត​តាមដាន​ឥត​ដាច់​ឡើយ ​រួម​ទាំង​ការ​បន្ត​សម្របសម្រួល​ផ្សេង​ៗ​ដូច​ជា​ឯកសារ និង​តម្រូវការ​ចាំបាច់​ផ្សេង​ៗ​សម្រាប់​ជួយ​ពលករ​របស់​យើង» ​។

ក្រៅពី​ការ​ជួយ​សម្រួល​រៀបចំ​ឯកសារ​ដើ​ម្ប​យ​យក​សព​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ការ​បន្ត​តាមដាន​លើ​សំណង​ចំពោះ​គ្រួសារ​សព ក្រសួងក៏​ដូច​ជា​រាជរដ្ឋាភិបាលបន្ត​យកចិត្តទុកដាក់​ដើម្បី​ជួយ​ដល់​បងប្អូន​រង​គ្រោះ​ក្នុង​នាម​អាណាព្យាបាល​”​។

គិត​ត្រឹម​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៥​នេះ ពលករ​ខ្មែរ​ចំនួន​៤​រូប​បាន​ស្លាប់ ខណៈ​ពលរដ្ឋ​ចំនួន​២​រូប​ផ្សេង​ទៀត បាន​រង​របួស ដោយសារ​ការ​រញ្ជួយ​ដី​នៅ​ថៃ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ