ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញ​ពី​ក្លឹប​​​ស្រវឹង​ និង​អត់​ងងុយ​ បើក​រថយន្ត​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូលប្រឡាយទឹក

11 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​រថយន្ត​​កូរ៉ូ​ឡា​ពណ៌សមួយគ្រឿង​ ត្រូវបានគេប្រទះឃើញ​ធ្លាក់​ចូល​ក្នុង​ប្រឡា​យ​​មិន​មាន​ម្ចាស់​​ កាលពីវេលាម៉ោង​៧ព្រឹក​ថ្ងៃទី​១៩ មិថុនា ២០១៣ ស្ថិត​នៅ​ក្បែរ​គល់ស្ពាន​អូក្រាំង​អំបិលតាមបណ្តោយ​ផ្លូវ​ជាតិ​លេខ៤ ក្នុងភូមិ​ស្លា ឃុំ​វល្លស ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​បែក​កញ្ចក់​មុខ និង​បែក​កង់​ខា​ង​ក្រោយ​ រួច​ធ្លាក់​​ចូលប្រឡាយ​តែម្តង ។

​លោក​អនុ​សេនីយ៍​ឯក​វិន ឡេង ហួង មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​សំរោង​ទង​បានឱ្យ​ដឹងថា ករណី​រថយន្ត​​ធ្លាក់​នេះ​​កើត​ឡើង​​តាំងពី​​ម៉ោង​៣ទៀបភ្លឺ​​ថ្ងៃទី​១៩ មិថុនា ក្រោយ​កើតហេតុ​សមត្ថ​កិច្ច​របស់​លោក​បាន​ចេញ​ទៅ​ជួយ​អន្តរាគ​មន៍​​ដែរ តែ​ម្ចាស់​រថយន្ត​​​ និង​អ្នក​ជិះ​នៅ​ខាង​ក្នុង​​មានអាការៈ​ស្រវឹង​ដាប​និយាយ​លែង​ដឹង​​ខុស​ត្រូវ​ទៅហើយ ។

លោក​មេ​បញ្ជា​ការ​បន្តថា ​មួយ​សន្ទុះ​ក្រោយ​មក​​អ្នក​​ដែល​ជិះ​ក្នុង​​រថយន្ត​​​មានគ្នា​៤នាក់ បានទូរស័ព្ទ​​ហៅគ្នា​គេ​យក​រថយន្ត​ស៊ីអវី​ពណ៌ទឹកប្រាក់​មក​ទទួល​ពួកគេ​ទៅ​បាត់​អស់តែម្តង ដោយ​ទុក​រថយន្ត​ចោលនៅទីនេះ​ ដូច្នេះ​លោកក៏​បាន​រាយការណ៍​ឱ្យ​ជំនាញ​​នគរបាល​​ចរាចរ​ស្រុក​សំរោង​ទង​មក​ចាត់​ចែង​បន្ត ។ បើ​តាម​ប្រភព​បាន​ឱ្យ​ដឹងថា ​រថយន្ត​នេះ​ទើប​តែ​ចេញពីក្លឹប​រាំ​ឌីស្កូ​នៅ​ខេត្ត​កំពង់ស្ពឺ បម្រុង​​ធ្វើ​ដំណើរ​​ចូល​ក្រុងភ្នំពេញ​វិញ ។

​​