រាជធានីភ្នំពេញ ៖ យុវជន២នាក់ស្រវឹងស្រាគិតថាចង់សប្បាយ ក៏ទៅនាំនារីរកស៊ីផ្លូវភេទនៅវត្តភ្នំទៅរួមរ័កជាមួយ តែមិនទាន់នឹងបានធ្វើស្អីផងក៏ត្រូវស្រីស្រស់នោះលួចយកទូរស័ព្ទដៃម៉ាកiPhone 6 បាត់ មួយសន្ទុះក្រោយមកក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីសួរនាំ កើតឡើងកាលពីម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវទំនប់៧០ នៅចំណុចរ៉ារទេះភ្លើង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
ជនសង្ស័យទី១-ឈ្មោះ ចាន់ សំអែល ភេទស្រី អាយុ២០ឆ្នាំ ស្នាក់នៅផ្លូវរ៉ារទេះភ្លើង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ទី២-ឈ្មោះ ហាន សីហា ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ និងទី៣មានឈ្មោះជា សំអាត ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា ។
តាមប្រភពពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនពីរនាក់មិត្តភក្តិបានផឹកស៊ីស្រវឹងស្រា ហើយគិតថាចង់ទៅសប្បាយក៏បានបបួលគ្នាទៅរកស្រីនៅវត្តភ្នំរួមរ័កជាមួយ ខណៈពេលដែលជិះទៅដល់វត្តភ្នំក៏នាំនារីផ្លូវភេទ២នាក់ទៅជាមួយ ម្នាក់ៗក្នុងតម្លៃ៥ម៉ឺនរៀល យកទៅដេកនៅផ្ទះសំណាក់ម្តុំបឹងកក់ ក្បែរនឹងវិហារចាម ។
ជនរងគ្រោះបន្តថា ខណៈពេលដែលជួលបន្ទប់បំរុងនឹងចាប់ផ្តើមប្រតិបត្តិការហើយ ប៉ុន្តែនារីស្ត្រីរកស៊ីផ្លូវភេទ២នាក់នោះបានអូសក្រឡាធ្វើជាខ្ចីទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាក iPhone 6 យកមកចុចលេង។ ភ្លាមៗនោះដែលជនរងគ្រោះ គាត់ក៏ភ្លេចខ្លួនមួយភ្លេតត្រូវនារីទាំង២នាក់នោះយកទូរស័ព្ទដៃ ហើយរត់ចេញទៅបាត់ ដោយមានបក្សពួកម្នាក់ទៀតធ្វើជាអ្នកដូចរត់ម៉ូតូឌុបដឹកចេញទៅបាត់ ។ ជនរងគ្រោះក៏ជិះម៉ូតូដេញតាមរកពួកគេទាំង៣ទៅដល់ចំណុចផ្លូវទំនប់70 កែងផ្លូវរ៉ារទះភ្លើង ឃើញជនសង្ស័យកំពុងតែឈរនៅលើផ្លូវ ក៏ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ឱ្យឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីសួរនាំ ។
ពេលដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅដល់ប៉ុស្តិ៍សួរនាំជនសង្ស័យបាននិយាយថា ខ្លួនពិតជាបានយកមែន ប៉ុន្តែយកទៅបញ្ចាំឱ្យគេចំនួន15ម៉ឺនរៀលបាត់ហើយ។ ក្រោយពេលកើតហេតុជនសង្ស័យទាំង៣ខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធី ៕

ចែករំលែកព័តមាននេះ