តុលាការសាលាដំបូងខេត្តស្ទឹងត្រែងចេញដីកាបង្គា.ប់ឲ្យដោះលែង លោក អ៊ុក ម៉ៅ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
រាជធានីភ្នំពេញ ៖ ទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង ចេញដីកាបង្គាប់ឲ្យដោះលែង លោក អ៊ុក ម៉ៅ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ។…
រាជធានីភ្នំពេញ ៖ ទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង ចេញដីកាបង្គាប់ឲ្យដោះលែង លោក អ៊ុក ម៉ៅ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ។…
រាជធានីភ្នំពេញ ៖ ទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង ចេញដីកាបង្គាប់ឲ្យដោះលែង លោក អ៊ុក ម៉ៅ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ។ នៅក្នុងដីកាបង្គាប់ឲ្យដោះលែងរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែឧសភានេះ បានសម្រេចដោះលែងលោក អ៊ុក ម៉ៅ ឲ្យក្រៅឃុំបណ្ដោះអាសន្ន ប៉ុន្តែលោកត្រូវបានដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការ ។
គួរជម្រាបជូនថា លោក អ៊ុក ម៉ៅ ត្រូវបានជាប់ឃុំក្នុងសំណុំរឿងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិ.ដ្ឋជាអាទិ៍ និងបរិហារកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅខេត្តស្ទឹងត្រែង កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ និងកាលពីអំឡុង ខែកុម្ភៈ ឆ្នាំ២០២៥ ។
តាមការបញ្ជាក់ពីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ឧសភា លោក អ៊ុក ម៉ៅ ជាអ្នកបម្រើការ នៅអង្គភាពឥន្ទ្រីផ្លើសញូស៍ ប៉ុន្តែលោកមិនមានបណ្ណសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ដោយសារលោកមិនអាចបំពេញលក្ខខណ្ធក្នុងការស្នើសុំបណ្ណ ។
យោងតាមដីការរបស់សាលាដំបូងខេត្តស្ទឹងត្រែងបានឃើញ សំណុំរឿងស៊ើបសួរលេខ១៣៨ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដែលបើកការស៊ើបសួរលើ ជនត្រូវចោទឈ្មោះ អ៊ុក ម៉ៅ ភេទប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរកសិករ ទឹកន្លែងកំណើត នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ននៅភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ឪពុកឈ្មោះ អ៊ុក ញឹប (ស្លា.ប់) ម្តាយឈ្មោះ ស យុន (ស្លា.ប់) ប្រពន្ធឈ្មោះ ឯក សុជាតិ មានកូនចំនួន០៧ នាក់ ជននេះត្រូវបានដាក់អោយស្ថិតនៅក្រោមការពិនិត្យពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិ.ដ្ឋជាអាទិ៍ និងបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបញ្ញត្តិមាត្រា ៣០៥, មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅខេត្តស្ទឹងត្រែង កាលពីអំឡុងខែឧសភា ឆ្នាំ២០២៤ និងអំឡុងខែកុម្ភៈ ឆ្នាំ២០២៥ ។
តុលការបានសម្រេចដោះលែងឱ្យក្រៅឃុំលេខៈ ៤៤៦ ដ.អ.ក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ។ តែតុលាការបង្គាប់ ៖ ១-លោក ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ឲ្យដោះលែងជនត្រូវចោទឈ្មោះ អ៊ុក ម៉ៅ ភេទប្រុស អាយុ៥៧ឆ្នាំ (មានអត្តសញ្ញាណដូចខាងលើ) ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប្រសិនបើជនត្រូវចោទរូបនេះមិនត្រូវបានឃុំខ្លួន ពីបទល្មើសក្នុងសំណុំរឿងផ្សេងទៀត ។ ២-ដីកាបង្គាប់នេះមានអានុភាពអនុវត្តចាប់ថ្ងៃចុះហត្ថលេខា៕
ចែករំលែកព័តមាននេះ