រាជធានីភ្នំពេញ ៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីក្រោមឪវាទចុះតាមបណ្ដាលផ្លូវក្នុងមូលដ្ឋានដែរមានទឹកជន់លិចកាលពីម្សិលមិញដែលដីខ្សាច់នឹងសំរា.មកកកុញ នៅលើផ្លូវធើ្វអោយបាត់បង់សោភ័ណក្នុងមូលដ្ឋាន ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ លោក ថេង សុថុល បានដឹកនាំមន្ត្រី និងបញ្ចេញឡានទឹកបាញ់លាងសម្អាតនៅតាមដងផ្លូវដែលបានលិចក្រោយភ្លៀងមួយមេធំបានធ្លាក់មុននេះ ដោយបន្សល់ទុកកំណកដីមួយចំនួនលើផ្លូវ ដើម្បីធានារក្សាបរិស្ថានអនាម័យតាមផ្លូវសាធារណៈជូនពលរដ្ឋ ។

អភិបាលខណ្ឌ៧ មករា បានបញ្ជាក់ថា ប្រសិនជាបងប្អូនប្រជាពលរដ្ឋមិនមានការយល់ដឹងពីបញ្ហាសំរាម និងការទុកដាក់គ្មានសណ្ដាប់ធ្នាប់វាជាហេតុនាំឲ្យមានការជន់លិចពេលមានភ្លៀងធ្លាក់មកសំរា.មទាំងនោះហូរចូលទៅតាមមាត់លូធ្វើឲ្យទឹកមិនអាចហូរទៅ រួចមានការជន់លិចនៅក្នុងមូលដ្ឋាន និងចូលទៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួផងដែរ ។

លោកអភិបាលបានស្នើដល់ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន ទាំងអស់ មេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងការចោល នឹង ទុកដាក់គ្មានសណ្ដាប់ធ្នាប់ ធ្វើអោយបាត់បង់សោភ័ណនឹងបង្កការកកស្ទះលំហូរប្រព័ន្ធទឹក ៕



ចែករំលែកព័តមាននេះ