ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្តយក្សសង្ស័យសុទ្ធតែទំនិញគេ.ចពន្ធ កំពុងបំផ្លា.ញផ្លូវ១ខ្សែខ្ទេ.ចទាំងស្រុង

6 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៤ គឺ​ឃុំ​សំរោង ឃុំ​ទួល​ស្តី ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា​និង​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌ សុំ​ដល់​អាជ្ញាធរ​ខេត្ត លោក​ប៉េង​ពោធិ​សា អភិបាលខេត្ត​ ជា​ពិសេស​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន…

ខេត្តស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៤ គឺ​ឃុំ​សំរោង ឃុំ​ទួល​ស្តី ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា​និង​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌ សុំ​ដល់​អាជ្ញាធរ​ខេត្ត លោក​ប៉េង​ពោធិ​សា អភិបាលខេត្ត​ ជា​ពិសេស​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត មេត្តា​ជួយ​អន្តរាគមន៍​ពិនិត្យ​ដោះស្រាយ​និង​បង្ក្រាប​ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ប្រភេទ​យី​ឌុ​ប​ភ្លៅ​៥ និង​ប្រភេទ​វ៉េ​អង​ដឹក​ទំនិញ​លើស​ទម្ងន់ សង្ស័យរកស៊ីសេះហោះគេចពន្ធទៅមក​ប្រទេសវៀតណាម បាន​បំផ្លាញ​ផ្លូវ​ក្រាល​កៅស៊ូ បាក់​ស្រុត​ខូច​ក្លាយ​​ជា​រណ្តៅ​សំបុកមាន់​កន្លែង​ខ្លះ​ក្លាយជា​រណ្តៅ​ជ្រៅ​ត្រឹម​ជង្គង់​ដក់​ទឹក​ដូច​ត្រែងក្របី​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ជា​ពិសេស​សិស្សានុសិស្ស​ពិបាកធ្វើ​ដំណើរ​ទៅ​សាលារៀន​យ៉ាង​ខ្លាំង​ដោយ​ខែវស្សា​នេះ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​បង្ក​ឲ្យ​បែក​ល្បាប់រ​អឹ​ល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់​។​

ប្រជាពលរដ្ឋ​ធ្វើការ​អំពាវនាវ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៣​ឧសភា​២០២៥ នៅ​ឃុំ​សំរោង ឃុំ​ទួល​ស្តី ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា​និង​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌​។​

បើ​តាម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ៗ​ប្រភេទ​យី​ឌុ​ប​និង​ប្រភេទ​វ៉េ​អង​ដឹក​ទំនិញ​លើស​ទម្ងន់ ដោយ​ដាក់​ទំនិញ​ហួស​ទ្រុង​ខ្ពស់កប់ពពក​ធ្វើ​ចរាចរណ៍​ទាំង​យប់​ទាំង​ថ្ងៃ បណ្តាល​ឲ្យ​បាក់​ស្រុត​ខូច​ផ្លូវ​ក្រាល​កៅស៊ូ​ប្រ​ម៉ា​ណ​ជាង​៧,០០០​ម៉ែត្រ​ក្លាយជា​រណ្តៅ​ជ្រៅ​ៗ កន្លែង​ខ្លះ​គឺ​របើក​ខូច​ទាំងស្រុង​ក្លាយទៅជា​ផ្លូវ​ដី ហើយ​កន្លែង​ខ្លះ​នៅ​រដូវវស្សា​នេះ​ក្លាយជា​ថ្លុកធំៗ​ដក់​ទឹក​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​ជា​ពិសេស​ក្មេង​សិស្សសាលា​ជិះ​កង់​ជិះ​ម៉ូតូ​ទៅ​រៀន​។​

ប្រជាពលរដ្ឋ​លើ​ឡើង​ទៀត​ថា ផ្លូវ​ក្រាល​កៅស៊ូ​១​ខ្សែ​នេះ​គឺជា​ចំណងដៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ឃុំ​សំរោង ឃុំ​ទួល​ស្តី​ ឃុំ​ច​ន្ទ្រា ស្រុក​ច​ន្ទ្រា និង​ឃុំ​ត្នោត​ ស្រុក​កំពង់​រោ​ទ៌ បាន​ធ្វើ​ដំណើរ ស្រួល ក៏​ប៉ុន្តែ​បាន​តែ​រយៈ​៣​ឆ្នាំ​ក៏​ត្រូវ​ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ៗ​ដឹក​ទំនិញ ដូច​ជា​គ្រឿង​អេ​ឡិច​ត្រូ​និក ស្កសរ និង​សង្ស័យ​ជា​ទំនិញគេចពន្ធ​ជា​ច្រើន​ប្រភេទ​ទៀត​ផង​។

​ប្រភព​បន្ត​ទៀត​ថា នៅ​រយៈពេល​០២​ឆ្នាំ​ចុង​ក្រោយ​នេះ​២០២៤-២០២៥ គឺ​មាន​ទាំង​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ថ្ម ដឹក​ស៊ីម៉ង់​ដ៏ ដឹង​ទំនិញ​ធុន​ធំ​ប្រភេទ​យី​ឌុ​ប​ភ្លៅ​០៥​និង​ប្រភេទ​វ៉េ​អង ដឹក​ទំនិញ​ធ្ងន់​ៗ​លើស​ទម្ងន់​បង្ក​ឲ្យ​ខូច​ផ្លូវ​ក្រាល​កៅស៊ូ​ជា​អំណោយ​សម្តេច​តេ​ជោ​ខូច​ទាំងស្រុង នៅ​រដូវប្រាំង​ហុយ ដល់​រដូវវស្សា​នេះ​ផ្លូវ​ក្លាយជា​រណ្តៅ​ដក់​ទឹក​និង​បែក​ល្បាប់រ​អឹ​ល​ពិបាកធ្វើ​ដំណើរ​យ៉ាង​ខ្លាំង​។

​ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួក​គាត់​បាន​រាយការណ៍​ជូន​លោក​មេឃុំ​និង​លោក​អភិបាលស្រុក​ជា​ច្រើន​លើក​មក​ហើយ​ប៉ុន្តែ​លទ្ធផល​គឺ​ស្ងាត់ឈឹង ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​សុំ​ឲ្យ​លោក​អភិបាល​ខេត្តស្វាយរៀង​ប៉េង​ពោធិ​សា និង​ជា​ពិសេស​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន​ម៉ា​ណែ​ត មេត្តា​ជួយ​អន្តរាគមន៍​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចុះ​ពិនិត្យ​ដោះស្រាយ​និង​ទប់ស្កាត់​រថយន្ត​ក្រុម​ឈ្មួញ​ដែល​កំពុង​ដឹក​ទំនិញ​បំផ្លាញ​ផ្លូវ​ដែល​ជា​ចំណងដៃ​របស់​សម្តេច​តេ​ជោ​និង​បំផ្លាញ​ផ្លូវ​ជនបទ​ខូច​អស់ហើយ​​ ។

​ទាក់ទិន​ករណី​នេះ​ដែរ​ មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​អភិបាលស្រុក​ច​ន្ទ្រា​និង​លោក​អភិបាលស្រុក​កំពង់​រោ​ទ៌​បាន​ទេរ​ហូត​ដល់​វេលា​ម៉ោង​៥​ល្ងាច​នេះ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ