ខេត្តបាត់ដំបង ៖ បើពិនិត្យលើរូបភាពនៃសកម្មភាពប្រព្រឹត្តល្បែ.ងស៊ីសង (យូគី) គេឃើញប្រជាពលរដ្ឋមានប្រុសមានស្រីទាំងចាស់ ទាំងក្មេង បានប្រជ្រៀតគ្នាយ៉ាងពពាក់ពពូនចាក់ល្បែ.ង «យូគី» ដែលទំនងមិនបានរំខានដល់សមត្ថកិច្ច ឬអាជ្ញាធរស្រុកមោងឬស្សីទេ បើទោះជាបនល្បែ.ងនេះបើកឲ្យអ្នកភូមិលេងយ៉ាងចំហររាល់ថ្ងៃក្ដី ។ នេះបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅតំបន់នោះ ។

ប្រភពបានរាយការណ៌ថា ទីតាំងល្បែ.ង«យូគី» នេះបើកលេងនៅក្រោមម្លប់ដើមស្ដៅក្នុងភូមិយឿនមាន ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ដែលគេអះអាងថា ឈ្មោះ សៅ ជាអ្នកបើកបនល្បែ.ង«យូគី» នេះកើបលុយយ៉ាងស្រួលពីអ្នកភូមិ ។
ប្រភពដដែលបានបញ្ជាក់ថា មេល្បែ.ង«យូគី»ឈ្មោះ សៅ នេះមិនមែនជាអ្នករស់នៅក្នុងមូលដ្ឋានទេ តែមេល្បែ.ងម្នាក់នេះបានទៅបើកលេងល្បែង«យូគី» នៅចំណុចខាងលើ ។

បើតាមការពិនិត្យលើទិដ្ឋភាព ទីតាំងល្បែ.ង គេឃើញមានប្រជាពលរដ្ឋ ប្រុសស្រី មានក្មេង មានចាស់ បាននាំគ្នាទៅចាក់ល្បែ.ង «យូគី» លោកដង្ខៅ សៅ យ៉ាងពពាក់ពពូន ប៉ុន្តែហាក់មិនរំខានដល់សមត្ថកិច្ច ឬ អាជ្ញាធរមូលដ្ឋានឡើយ បើទោះជាលោក សង្ខៅ សៅ បើកដំណើររាល់ថ្ងៃក្ដី ។

អ្នកភូមិ បានប្រាប់ថា ជារៀងរាល់ថ្ងៃល្បែ.ង«យូគី»របស់លោកដង្ខៅ សៅនេះចាប់ផ្ដើមបើកស្វាគមន៌ភ្ញៀវនៅពេលរសៀលតទៅរហូតដល់យប់ជ្រៅ ។ ពោល បើកលេងរហូតទាល់តែអស់អ្នកចាក់ទើបបិទទីតាំង លុះស្អែកឡើងទើបបើកដំណើរការជាថ្មីទៀត ។
សូមរំលឹកថា កន្លងមកនេះ នៅស្រុកមោងឬស្សី សមត្ថកិច្ច ឬអាជ្ញាធរ មូលដ្ឋានតែងបើកឲ្យមានការលេងល្បែ.ងស៊ីសងខុសច្បាប់យ៉ាងទូលំទូលាយណាស់ ។ ប៉ុន្តែសមត្ថកិច្ច និងអាជ្ញាធរស្រុកនេះមិនដែលហ៊ានទទួលខុសត្រូវ ឬទទួលស្គាល់ការពិតទេ នៅពេលបែកធ្លាយព័ត៌មានពីបនល្បែ.ងស៊ីសងខុសច្បាប់នេះម្ដងៗ ។

ពួកគេចេះត្រឹមតែប្រកែកទាំងបំពានញ័រមាត់ រួចធ្វើរបាយការណ៍ភូតកុហកថ្នាក់លើពេលដែលថ្នាក់លើប្រតិកម្មសួរនាំ ។
មូលហេតុដែលលោកមន្ត្រីថ្នាក់ក្រោមរាយការណ៌ភូតកុហក់ ថ្នាក់លើ បានរាល់ពេលក៏ព្រោះពួកគេដឹងចិត្តថ្នាក់លើងាយបោក ស្រួលកុហក ទទួលបានរបាយការណ៌ភូតកុហកហើយ ថ្នាក់លើក៏មិនបានសួរដេញដោលបន្ថែមដែរ ។
ដូច្នេះហើយទើប មេល្បែ.ងស៊ីសងនានាតែងនាំគ្នាទៅបើកល្បែ.ងស៊ីសងស្ទើរគ្រប់ប្រភេទ នៅស្រុកមោងឬស្សី ។ ព្រោះ តែអាជ្ញាធរដែនដី មានការធូរលុង ។ សំខាន់រៀបចំ«សំណែន» ត្រូវ គឺស្ងាត់មាត់ដូចគេចុក ។
ជាក់ស្ដែងដូចជា បនល្បែ.ង«យូគី» របស់ឈ្មោះ សៅ ខាងលើនេះបានបើកដំណើរការយ៉ាងរលូនពពាក់ពពូនរាល់ថ្ងៃ តែសមត្ថកិច្ច និងអាជ្ញាធរដែនដី មិនខ្វាយខ្វល់ឡើយបណ្ដែតបណ្ដោយឲ្យមេល្បែ.ងនេះកើបលុយពីអ្នកភូមិមិនថា ចាស់ ឬក្មេងប្រុស ឬស្រីទេ ។
តើឯណាទៅគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព0x017d7 ព្រោះតែផលប្រយោជន៌ទំនងត្រូវបានគេបំភ្លេចអស់ហើយនូវគោលនយោបាយមិនច្បាស់លាស់មួយនេះ ៕
ចែករំលែកព័តមាននេះ