ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​ប្រហារ​អត្តឃាត​មួយ​នៅ​ប៉ា​គីស្ថាន​ស្លាប់​29​នាក់​របួស​57​នាក់​

12 ឆ្នាំ មុន

ម៉ាស៊ីន​ឃោស​នា​ និង​បណ្តា​តំណាង​មូល​ដ្ឋាន​រាយ​ការណ៍​ថា​ មនុស្ស​យ៉ាង​តិច​២៩​នាក់​ ក្នុង​នោះ​មាន​សមា​ជិក​សភា​ខេត្ត​ម្នាក់​បាន​ត្រូវ​ស្លាប់​ ហើយ​មនុស្ស​៥៧​នាក់​ទៀត​ត្រូវ​របួស​ ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​មួយ​ ពេល​បុណ្យ​សព​នៅ​ស្រុក​ម៉ារដា​ ភាគ​ពាយ័ព្យ​ប៉ាគីស្ថាន​ ។

យោង​តាម​លោក​ ហ្សា​ហ្វារ​ខាន់​ ប្រមុខ​ប៉ូលិស​តំបន់​ម្នាក់​ថា​ ជន​អត្តឃាត​ម្នាក់​ធ្វើ​ឱ្យ​គ្រាប់​បែក​ដាក់​នៅ​ចង្កេះ​របស់​គេ​ផ្ទុះ​ ក្នុង​ពិធី​បុណ្យ​សព​មួយ​នៅ​ភូមិ​ SHERGARH ស្រុក​ម៉ារ​ដាន​ ស្ថិត​ក្នុង​ខេត្ត​ ឃីប័រ​ ប៉ាក​ទូន​ក្វា​ ភាគ​ពាយ័ព្យ​ប៉ាគី​ស្ថាន​ ។ ការ​វាយ​ប្រហារ​នោះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៩​នាក់​ ក្នុង​នោះ​សមា​ជិក​សភា​ខេត្ត​ លោក​ អុីម​រ៉ាន​ ម៉ួហ៍​ម៉ង់​ ហើយ​មនុស្ស​៥៧​នាក់​ត្រូវ​របួស​ ។

កង​កម្លាំង​សន្តិ​សុខ​ និង​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​ទៅ​កាន់​ទី​នោះ​ភ្លាមៗ​ ហើយ​បញ្ជូន​សាក​សព​មនុស្ស​ និង​បណ្តា​អ្នក​របួស​ទៅ​កាន់​មន្ទីរ​ពេទ្យ​ម៉ារ​ដាន​ ព្រម​ទាំង​មន្ទីរ​ពេទ្យ​ LADY READING នៅ​ក្រុង​ប៉េ​សា​វ៉ា​ ។ ប្រមុខ​ប៉ូលិស​រូប​នេះ​បន្ត​ថា​ គោល​ដៅ​វាយ​ប្រហារ​ហាក់​ដូច​ជា​សំដៅ​លើ​សមា​ជិក​សភា​ខេត្ត​ ព្រោះ​ជន​អត្តឃាត​បាន​ចូល​ទៅ​ក្បែរ​លោក​មុន​ពេល​ធ្វើ​ឱ្យ​ផ្ទុះ​ ។ យោង​តាម​សាក្សី​ទាំង​ឡាយ​ថា​ មនុស្ស​ជាង​៥០០​នាក់​ ចូល​រួម​ក្នុង​ពិធិ​បុណ្យ​សព​របស់​បុរស​ដែល​គេ​គោរព​ស្រឡាញ់​ម្នាក់​ត្រូវ​ពួក​ជន​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​ កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា​៕