ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​គុប​ឆ្លង​ផ្លូវ​ជ្រុល​បុក​ជាមួយ​ឌ្រីម​ស្លា.ប់​1​របួស​ធ្ងន់​ស្រាល​3​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ យុវជន​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​ និង​៣នាក់​​ទៀត​រង​របួស​ធ្ងន់​​​ស្រាល​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ដើម្បី​សង្គ្រោះ​បន្ទាន់​ ខណៈ​ពួក​គេជិះ​ម៉ូតូ​ពីរ​គ្រឿង​ក្នុង​ទិស​ដៅ​បញ្រ្ចាស​​គ្នា​ ហើយ​ពេល​ទៅ​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​មួយ​គ្រឿង​ បើក​ឆ្លង​ផ្លូវ​មិន​មើល​មុខ​ក្រោយ​ ក៏​បណ្តាល​ឲ្យ​បុក​គ្ន​ា​ពេញ​ទំហឹង​តែ​ម្តង​ ។

រាជធានីភ្នំពេញ​៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ និង​៣នាក់​​ទៀត​រង​របួស​ធ្ងន់​​​ស្រាល​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​​ដើម្បី​សង្គ្រោះ​បន្ទាន់​ ខណៈ​ពួក​គេជិះ​ម៉ូតូ​ពីរ​គ្រឿង​ក្នុង​ទិស​ដៅ​បញ្រ្ចាស​​គ្នា​ ហើយ​ពេល​ទៅ​ដល់​ចំណុច​កើត​ហេតុ​ម៉ូតូ​មួយ​គ្រឿង​ បើក​ឆ្លង​ផ្លូវ​មិន​មើល​មុខ​ក្រោយ​ ក៏​បណ្តាល​ឲ្យ​បុក​គ្ន​ា​ពេញ​ទំហឹង​តែ​ម្តង​ ។

ឧបទ្ទវហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៥​នាទី​យប់​ ថ្ងៃ​ទី​១៨​ មិថុនា​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣​ ត្រង់​ចំណុច​ភូមិ​ក្រាំង​ដូន​ទៃ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ ម៉ូតូ​ទាំង​ពីរ​គ្រឿង​ម៉ាក​គុប​ជ្រុង​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​ 1L-5661បើក​បរ​ដោយ​យុវជន​​ឈ្មោះ​ ប្រុស​ ហៅ​ តឿ​ អាយុ​២៥​ឆ្នាំ​ មុខ​របរ​ជាង​ភ្លើង​ មាន​ស្រុក​កំណើត​ភូមិ​ដូន​យ៉យ​ ឃុំ​ដូន​យ៉យ​ ស្រុក​ដង​ទង់​ ខេត្ត​កំពត​ ។ យុវជន​រូប​នេះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​ ​ចំណែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រីម​សេ​១១០​ ពណ៌​ទឹក​ប៊ិក​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​ 1B-4684 ជិះ​គ្នា​៣​នាក់​ ហើយ​អ្នក​បើក​បរ​មិន​​ស្គាល់​ឈ្មោះ​ បាន​រង​របួស​ធ្ងន់​ និង​២​នាក់​ទៀត​ជិះ​ពី​ក្រោយ​រង​របួស​ធ្ងន់​ស្រាល​ ។​

តាម​ប្រពភ​ព័ត៌​មាន​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ម៉ូតូ​ទាំង​២​គ្រឿង​​បាន​បើក​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ ដោយ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​បើក​​ពី​ជើង​ទៅ​ត្បូង​ ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ​១១០​ បើក​​ពី​ត្បូង​ទៅ​ជើង​ ។​ លុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​ ម៉ូតូ​គុប​ជ្រុង​បាន​បត់​ឆ្លង​ផ្លូវ​ទៅ​ខាង​ឆ្វេង​ដៃ​មិន​មើល​មុខ​ក្រោយ​ ក៏​ជ្រុល​បុក​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១១០​ពេញ​ទំហឹង​លាន់​សូរ​ដូច​រន្ទះ​ បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​គុប​ស្លាប់​​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ចំណែក​​អ្នក​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ​១១០​ទាំង​៣​នាក់​រង​របួស​ធ្ងន់​ធ្ងរ​ និង​ស្រាល​ត្រូវ​បញ្ចូន​​ទៅ​​មន្ទីរ​ពេទ្យ​ ។

ក្រោយ​កើត​ហេតុ​សមត្ថ​កិច្ច​​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​​ធ្វើ​ការ​វាស់​វែង​ រួច​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុក​រង់​ចាំ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕