រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រថយន្តដឹកអង្ករមួយគ្រឿង ម៉ាកហីយ៉ាន់ដាយ បើកធ្លាក់ផ្លូវចូលក្នុងស្រះទឹកចិញ្ចឹមត្រី សុខ តាយ ដែលបណ្តាលឲ្យអង្ករធ្លាក់ចូលទឹកអស់ ហើយអ្នកបើកបរម្នាក់ និងព្រូម្នាក់ទៀតបានវាចេញពីរថយន្តខាងលើ តែអ្នកទាំងពីរបានរងរបួសស្រាល ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ទាបភ្លឺ ចំណុចផ្លូវជាតិលេខ៥ ក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ។
សេចក្តីរាយការណ៍បានបន្តថា ទាក់ទិននឹងមូលហេតុនេះខាងយើងមិនទាន់ដឹងមកពីអ្វីនៅឡើយទេ តែតាមប្រភពបានឲ្យដឹងថា មកពីអ្នកបើកបរងងុយដេក ហើយបានរេចង្កួតធ្លាក់ផ្លូវតែម្តង ។
មុនពេលកើតហេតុនោះរថយន្តខាងលើបានដឹងអង្ករមកពីបាត់ដំបង ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ទិសដៅពីជើងមកត្បូង លុះដល់ចំណុចកើតហេតុនោះ ដែលគេបានអះអាងថា អ្នកបើកបរងងុយដេកគឺបានរេចង្កួតទៅខាងស្តាំដៃបានធ្លាក់ចូលស្រះទឹកចិញ្ចឹមត្រី សុខ តាយតែម្តង ។
ហើយនៅខណៈព្រឹកនេះម្ចាស់អង្ករបានហៅរថយន្តផ្សេងទៀតមកដឹកយកទៅហាងព្រោះវាសើម ដែលមានអង្ករប្រហែលជា២០តោន ដែលដឹកពីបាត់ដំបងមករាជធានីភ្នំពេញ ៕



ចែករំលែកព័តមាននេះ