រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BF-1392 បោះពួយលឿនពេកហោះរំលងទួលកាត់ទទឹងផ្លូវ បណ្ដាលឱ្យធ្លាក់បាក់.កស្លាប់នៅនឹងកន្លែងកើតហេតុ ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ មិថុនា តាមផ្លូវបេតុង ស្ថិតក្នុងត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ រ័ត្ន រ៉ុង អាយុ២៣ឆ្នាំ ជាជាងភ្លើង ស្នាក់នៅផ្ទះជួលក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិដូនលេប ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បើកហោះរំលងទួលធ្លាក់បាក់.កស្លាប់នៅនឹងកន្លែង ។ សព និងម៉ូតូសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ចែករំលែកព័តមាននេះ