ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឃ្លាំង​គ្រាប់​មួយ​នៅ​រុស្ស៊ី​​ជម្លៀស​​មនុស្ស​ចេញ​6.000​នាក់​​

11 ឆ្នាំ មុន

​ក្រសួង​​សភាព​ការណ៍​​បន្ទាន់​​រុស្ស៊ី​​រាយ​ការណ៍​កាល​​ពី​ថ្ងៃ​ទី​១៨ មិថុនា​ថា មនុស្ស​ប្រមាណ​ជា​៦.០០០​នាក់​ត្រូវ​​បាន​ជម្លៀស​​ចេញ​ក្រោយ​​ការ​ផ្ទុះ​​ឆេះ​ក្នុង​ឃ្លាំង​គ្រាប់​រំសេវ​មួយ​នៅ​តំបន់​​សាម៉ា​រ៉ា ប្រទេស​​រុស្ស៊ី ។អ្នក​នាំ​ពាក្យ​​ម្នាក់​របស់​ក្រសួង​នេះ​ថ្លែង​​ទៅ​កាន់​​ក្រុម​អ្នក​​កាសែត​ថា ការ​​ផ្ទុះ​​ដំបូង​​​កើត​មាន​នៅ​លើ​​ទីលាន​ហ្វឹក​ហ្វឺន​​យោធា​នៅ​ TCHAPAIEVSK នា​វេលា​ម៉ោង​​១៩​និង​៣០​នាទី​​ ម៉ោង​នៅ​ក្រុង​​

​ក្រសួង​​សភាព​ការណ៍​​បន្ទាន់​​រុស្ស៊ី​​រាយ​ការណ៍​កាល​​ពី​ថ្ងៃ​ទី​១៨ មិថុនា​ថា មនុស្ស​ប្រមាណ​ជា​៦.០០០​នាក់​ត្រូវ​​បាន​ជម្លៀស​​ចេញ​ក្រោយ​​ការ​ផ្ទុះ​​ឆេះ​ក្នុង​ឃ្លាំង​គ្រាប់​រំសេវ​មួយ​នៅ​តំបន់​​សាម៉ា​រ៉ា ប្រទេស​​រុស្ស៊ី ។អ្នក​នាំ​ពាក្យ​​ម្នាក់​របស់​ក្រសួង​នេះ​ថ្លែង​​ទៅ​កាន់​​ក្រុម​អ្នក​​កាសែត​ថា ការ​​ផ្ទុះ​​ដំបូង​​​កើត​មាន​នៅ​លើ​​ទីលាន​ហ្វឹក​ហ្វឺន​​យោធា​នៅ​ TCHAPAIEVSK នា​វេលា​ម៉ោង​​១៩​និង​៣០​នាទី​​ ម៉ោង​នៅ​ក្រុង​​មូស្គូ ។ ការ​ផ្ទុះ​​គ្រាប់​​ផ្លោង​ឯ​ទៀត​ៗ​​កើត​មាន​​បន្ទាប់​ពី​​នេះ ។ ​

ទូរ​ទស្សន៍​​ដែល​ផ្សាយ​​បន្ត​ផ្ទាល់​​បង្ហាញ​​ពី​ការ​ផ្ទុះ​​ឃ្លាំង​​គ្រាប់​នេះ ដែល​ស្នូរ​​ផ្ទុះ​​បាន​បន្ត ។ ម​នុស្ស​ប្រមាណ​​ជា​២២​​នាក់​​ត្រូវ​របួស​​ក្នុង​​ការ​ផ្ទុះ​​ទាំង​នេះ ដោយ​ក្នុង​​នោះ​៥​​នាក់​​ត្រូវ​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​ ។ ​ការ​ផ្ទុះ​​គ្រាប់​ធ្វើ​​ឱ្យ​បែក​​កញ្ចក់​​អគារ​ជិត​ខាង​ ។ យោង​តាម​​ព័ត៌​មាន​​ដែល​ទទួល​បាន​​រហូត​​មក​ទល់​ពេល​នេះ​​ថា ​គ្រាប់​​ផ្លោង​​ដល់​ទៅ​១៣​លាន​គ្រាប់​​​ស្តុក​ទុក​ក្នុង​​​ឃ្លាំង​នេះ ។ ទីតាំង​​ឃ្លាំង​គ្រាប់​នេះ​​ត្រូវ​ហ៊ុម​ព័ទ្ធ​​​ ហើយ​ផ្លូវ​​ថ្នល់​ទាំង​ឡាយ​​​កាត់​​ទីនោះ​ត្រូវ​រាំង​ខ្ទប់​៕