ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូ​តង់​​ផ្ទេរ​​​ការ​គ្រប់​គ្រង​សន្តិ​សុខ​​ឱ្យ​ដល់​​កង​កម្លាំង​​រដ្ឋា​ភិបាល​​អាហ្វ​ហ្គានី​ស្ថាន​

11 ឆ្នាំ មុន

ប្រធានាធិបតី​​អាហ្វ​ហ្គានី​ស្ថាន​​លោក​ហា​មីដ​កាហ្សៃ​​ប្រកាស​ថា កង​កម្លាំង​​អាហ្វ​ហ្គានី​ស្ថាន​​​​​​ចាប់​ពី​ថ្ងៃ​ទី​១៨ មិថុនា​ទៅ​​​ ជាអ្នក​​ត្រួត​ត្រា​គ្រប់គ្រង​​សន្តិ​សុខ​​ក្នុង​ទូ​ទាំង​​ប្រទេស​​​ជំនួស​​កង​កម្លាំង​​អូ​តង់​​ដែល​គ្រប់​គ្រង​​សន្តិ​សុខ​​ប្រទេស​នេះ​​ចាប់​តាំ​ងពី​ការ​ផ្តួល​រំលំ​ពួក​តាលី​បង់​​​​​ពី​ដំណាច់​ឆ្នាំ​​២០០១​មក ។

​ប្រធានាធិបតី​​អាហ្វ​ហ្គានី​ស្ថាន​​លោក​ហា​មីដ​កាហ្សៃ​​ប្រកាស​ថា កង​កម្លាំង​​អាហ្វ​ហ្គានី​ស្ថាន​​​​​​ចាប់​ពី​ថ្ងៃ​ទី​១៨ មិថុនា​ទៅ​​​ ជាអ្នក​​ត្រួត​ត្រា​គ្រប់គ្រង​​សន្តិ​សុខ​​ក្នុង​ទូ​ទាំង​​ប្រទេស​​​ជំនួស​​កង​កម្លាំង​​អូ​តង់​​ដែល​គ្រប់​គ្រង​​សន្តិ​សុខ​​ប្រទេស​នេះ​​ចាប់​តាំ​ងពី​ការ​ផ្តួល​រំលំ​ពួក​តាលី​បង់​​​​​ពី​ដំណាច់​ឆ្នាំ​​២០០១​មក ។

មុនការ​​ផ្ទេរ​នេះ​​បន្តិច​​ ជន​អត្ត​ឃាត​​ម្នាក់​​បាន​ធ្វើ​​ឱ្យ​ផ្ទុះ​​នៅ​ជិត​​ផ្ទះ​របស់​​អនុ​ប្រធានាធិបតី​​ទី​២​របស់​អាហ្វ​ហ្គានី​ស្ថាន​​ លោក​​ម៉ូ​​ហា​ម៉េដ​ ម៉ូហា​ គិក នៅ​ក្រុង​​កាប៊ុល​​ បណ្តាល​ឱ្យ​​ស្លាប់​​ជន​ស៊ីវិល​​យ៉ាង​តិច​​៣​​នាក់​ ហើយ​មនុស្ស​​២៤​នាក់​​ទៀត​ត្រូវ​​របួស ។ក្នុង​សុន្ទរកថា​​មួយ​ថ្លែង​​នា​ឱកាស​​ផ្ទេរ​​​ការ​គ្រប់​គ្រង​​នេះ​ លោក​ប្រធានាធិបតី​​​កាហ្សៃ​​មាន​​ប្រសាសន៍​ថា ចាប់​តាំងពី​​ពេល​​នេះ​ទៅ​កង​​ទ័ព​​របស់​យើង​​ នឹង​ជាអ្នក​ទទួល​ខុស​ត្រូវ​​លើ​កិច្ច​​ការ​ ពារ​​សន្តិ​សុខ​​របស់​ប្រទេស​​ ហើយ​នឹង​ធ្វើ​ប្រតិ​​បត្តិ​ការ​នានា ។

​តាម​ទ្រឹស្តី​​កង​កម្លាំង​​អូ​តង់​​នៅ​អាហ្វ​ហ្គានី​ស្ថាន​ ​នឹង​គ្រាន់​តែ​​ដើរ​តួ​នាទី​​ជា​អ្នក​​ជួយ​​ទ្រ​ទ្រង់​​​ជា​ពិសេស​​​តាមអាកាស​ក្នុង​​ករណី​មាន​​ការ​វាយ​ប្រហារ​ខ្លាំង​ក្លា​​ និង​ជួយ​បណ្តុះ​បណ្តាល​​សមា​ជិក​កង​កម្លាំង​​សន្តិ​សុខ​​អាហ្វ​ហ្គានី​ស្ថាន​​ប្រមាណ​ជា​៣៥០.០០០​នាក់ ៕