ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​​យន្ត​​ក្រុង​​បុក​​ស៊ី​អ​វី​​ដូច​រន្ទះ ស្លាប់​​4​​នាក់​​របួស​ធ្ងន់​ស្រាល​​7​​នាក់​

12 ឆ្នាំ មុន

ខេត្តកំពង់​ធំ​ ៖ ​វេលា​ម៉ោង​១​និង​៣៥​នាទី​រសៀល​ ថ្ងៃ​ទី​១៨​ មិថុនា​ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦​ចំណុច​ភូមិ​សំព័រ​ ឃុំ​ចំណារ​ក្រោម​ស្រុក​ស្ទោង​ មាន​ឧប្ប​ត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ក្លាយ​ជា​មហា​សោក​នាដ​កម្ម​ដ៏​រន្ធត់​មួយ​ បាន​កើត​ឡើង​​ដោយ​រថ​យន្ត​២​គ្រឿង​បាន​ពន្លះ​គ្នា​ពេញ​ទំហឹង​លាន់​ឮ​ដូច​រន្ទះ​​ បណ្តាល​ឱ្យ​មាន​មនុស្ស​៤​នាក់​ស្លាប់​​ភ្លាមៗ​ និង​៧​នាក់​រង​របួស​ធ្ងន់​និង​ស្រាល​ ។

ព័ត៌​មាន​បឋម​ពី​មន្ត្រី​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​ស្ទោង​បាន​ឱ្យ​ដឹង​ថា​ រថ​យន្ត​ធុន​ធំ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អូ​ឡាំ​ពិក​អិុច​ប្រេស្ត​ បាន​បុក​គ្នា​ពេញ​ទំហឹង​ចំ​ពី​មុខ​ជាមួយ​រថ​យន្ត​មា៉ក​ ​ស៊ីអ​វី​ ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ ។ ហេតុ​ការណ៍​នេះ​បណ្តាល​ឱ្យ​រថ​យន្ត​ស៊ី​អ​វី​ ត្រូវ​បែក​បាក់​ខ្ទេច​ខ្ទី​មើល​សឹង​មិន​ស្គាល់​ថា​ជា​រថ​យន្ត​ និង​មនុស្ស​៣​នាក់​ និង​៣​នាក់​ទៀត​របួស​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​ខេត្ត​សៀម​រាប​ ។ ក្នុង​រថ​យន្ត​​ស៊ីអ​វី​ជិះ​គ្នា​៦​នាក់​ជា​គ្រួសារ​ជន​ជាតិ​កូរ៉េ​ ត្រូវ​ស្លាប់​កៀប​ជាប់​​យ៉ាង​អា​ណោច​អាធម​បំផុត​ ។

ចំណែក​រថ​យន្ត​ដឹក​អ្នក​ដំណើរ​ធុន​ធំ​ក៏​ខូច​ខាត​យា៉ង​ដំណំ​ ផ្នែក​ខាង​មុខ​ដែរ​ បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ជា​អ្នក​បើក​បរ​រថ​យន្ត​ និង​របួស​៤​នាក់​ផ្សេង​ទៀត​ជា​ជន​ជាតិ​ចិនតៃ​វា៉ន់​ ។ ប្រភព​ពី​មន្ត្រី​នគរ​បាល​បាន​ឱ្យដឹង​ថា​ ហេតុ​ការណ៍​នេះ​គឺ​កើត​ឡើង​ដោយ​សារ​តែ​រថ​យន្ត​ក្រុង​ ដែល​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ខេត្ត​សៀម​រាប​បើក​លឿន​ហួស​ហេតុ​ និង​បាន​វា៉​រថ​យន្ត​មួយ​គ្រឿង​ទៀត​ដែល​នៅ​ពី​មុខ​ ទើប​ជ្រុល​មក​បុក​គ្នា​ពេញ​ទំហឹង​ជាមួយ​រថ​យន្ត​ស៊ី​អ​វី​ ដែល​មក​ពី​មុខ​បញ្ច្រាស​ទិស​គ្នា​ រក​គេច​ចេញ​មិន​ទាន់​ ប្រៀប​ដូច​វា៉​ផុត​ទៅ​បុក​រថ​យន្ត​មក​ពី​មុខ​ដែល​ជា​ការ​ធ្វេស​ប្រហែស​ដ៏​អាក្រក់​មួយ​របស់​អ្នក​បើក​បរ​​រថយន្ត​ធុន​ធំ​ ។ គេ​នៅ​មិន​ទាន់​ដឹង​ភ្លាមៗ​​ទេ​​ ពី​​អត្តសញ្ញាណ​អ្នក​ស្លាប់​​និង​របួស​ ៕