ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​ដេញ​គាប​ប្លន់​ម៉ូតូ​ ១គ្រឿង​ មិន​បា​នសម្រេច​ធាក់​ផ្តួល​រង​របួស​ធ្ងន់​១​ ស្រាល​១

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​ម៉ាក​SL ពណ៌​ស​ ១គ្រឿង​ អត់​ចាំ​ស្លាក​លេខ​ បា​នបើក​ដេញ​គាប​ប្លន់​ម៉ូតូ​ស្មាស់​វី​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1O-0617 ជិះ​ដោយ​យុវ​ជន​ ២នាក់​ កាល​ពី​វេលា​ម៉ោង​ ២​ និង​ ០៥នាទី​ យប់​រំលងអាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩​ មិថុនា​ ២០១៣​ នៅ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ ក្នុង​ភូមិ​ក្បាល​ដំរី​ សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

តាម​ប្រភព​ព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា​ យុវ​ជន​ ២នាក់​ ខាង​លើ​ បា​នធ្វើ​ដំណើរ​​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី គោល​បំណង​ទៅ​ស្រុក​កណ្តាល​ស្ទឹង​ លុះ​មក​ដល់​ផ្លូវ​ម៉ៃដា​ ក៏​ស្រាប់​តែលេច​​​ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​ ១គ្រឿង​ ដេញ​តាម​បង្ខំ​ឱ្យ​ឈប់​ តែ​ពួក​គេ​មិ​ឈប់​ក៏​បើក​រហូត​ដល់​រង្វង់​មូល​ចោម​ចៅ​ រួច​បក​ត្រលប់​ក្រោយ​វិញ​ លុះ​មក​ដល់​ចំណុច​មុខ​ព្រលាន​យន្ត​ហោះ​ ដោយ​តា​មគាប​ប្លន់​យក​ម៉ូតូ​មិន​បាន​ ជន​សង្ស័យ​ក៏​បា​នធាក់​ផ្តួល​ម៉ូតូ​ជន​រង​គ្រោះ​ឱ្យ​ដួល​រង​ការ​ខូច​ខាត​ខ្ទេច​មួយ​កំណាត់​មុខ​ និង​បណ្តាល​ឱ្យ​យុវជន​ម្នាក់​របួស​ធ្ងន់​ និង​ម្នាក់​របួស​ស្រាល​ ។

យុវជន​រង​របួស​ធ្ងន់​ឈ្មោះ​ ប៊ុន​ សំបូរ​ អាយុ​ ២១​ឆ្នាំ ​ជា​និស្សិត​ មានទីលំនៅក្នុង​​ភូមិ​កំពង់​ទួល​ ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ ចំណែក​ម្នាក់​ទៀត​មិន​បាន​ប្រាប់​ឈ្មោះ​ទេ​ ជា​និស្សិត​ដូច​គ្នា​ ស្នាក់​នៅ​ម្តុំ​ពេទ្យ​រុស្ស៊ី​ ។ ក្រោយ​កើត​ហេតុ​ ជនរង​គ្រោះ​ត្រូវ​រថ​យន្ត​សាមុយ​ដឹក​យក​ទៅសង្រ្គោះ​នៅ​គ្លីនិក​ឯក​ជន​ ឯ​ម៉ូតូ​ត្រូវ​យុវជន​រង​របួស​ស្រាល​ដឹក​តាម​រ៉ឺម៉ក​ម៉ូតូ​យក​ទៅ​ផ្ទះ​របស់​ខ្លួន​ ៕