កាមរីឆ្លាមបើកបុកម៉ូតូស្មាស់ខ្ទេច ១គ្រឿង ហើយរថយន្តបើកគេចបាត់
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសស្រាល និងម៉ូតូស្មាស់ ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1P-7975 រងការខូចខាត ខណៈដែលរថយន្តកាមរីឆ្លាម ពណ៌ស្ករ ១គ្រឿង មិនចាំស្លាកលេខ បើកបុកពេញទំហឹង ហើយរថយន្តបង្កបើកគេចបាត់ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង ៤០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ មិថុនា ២០១៣ នៅចំណុចផ្លូវ២៧១ ទល់មុខសាលាសាមគ្គី ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌទួលគោក ៕
ចែករំលែកព័តមាននេះ