ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​កាម​រី​បើក​បុក​ម៉ូតូ​អេស​តេ​អ៊ែរ​ បណ្តាល​ឱ្យ​ប្តី​ប្រពន្ធ​ ២នាក់​ រង​របួស​ជា​ដំណំ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្តី​ប្រពន្ធ​ ២នាក់​ បា​នរង​របួ​សយ៉ាង​ដំណំ​ ដោយ​ប្តី​របួស​ជើង​ស្តាំ​ និង​ប្រពន្ធ​បែក​ក្បាល​ ខណៈ​ដែល​ពួក​គាត់​ជិះ​ម៉ូតូ​អេស​តេ​អ៊ែរ​ ពណ៌ស​ ១គ្រឿង​ អត់​មា​នស្លាក​លេខ​ ធ្វើ​ដំណើរ​តាម​​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ លុះ​មក​ដល់​ចំណុច​ផ្លូវ​កែង​លេខ​៨០​ ក៏​ត្រូវ​រថ​យន្ត​កាម​រី​ស៊េរី​៩១​ ពណ៌​សូកូឡា​ ១គ្រឿង​ អត់​ចាំ​ស្លាកលេខ​ បើក​បុក​ពេញ​ទំហឹង​ ហើយ​រថ​យន្ត​បា​នបើក​រត់​គេច​បាត់​តែ​ម្តង​ ។

ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កា​លពី​វេលា​ម៉ោង​ ៨​ និង​ ៥០​នាទី យប់​ថ្ងៃទី​១៨​ មិថុនា​ ២០១៣​ នៅ​តាម​​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស​​ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូន​ពេញ​ ។ ក្រោយ​កើត​ហេតុ​ ជន​រង​គ្រោះ​ទាំង​ពីរ​ត្រូវ​សាច់​ញាតិ​ដឹក​ទៅ​ព្យា​បាល​នៅ​គ្លីនិក​ឯក​ជន​ ៕