ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ម្នាក់​ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភក្តិ​មក​ដល់​កណ្តាល​ស្ពាន​គីហ្ស៊ូណា​ចុះ​ពី​លើ​ម៉ូតូ​លោតចូល​​ទឹក​សម្លា.ប់​ខ្លួន​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ យុវ​ជន​ម្នាក់​សង្ស័យ​ជា​និស្សិត​ នៃ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ក្រុង​កំពង់​ចាម​ បា​នជិះ​ម៉ូតូ​ឃ្លីក​ ពណ៌​ស​ ១គ្រឿង​ ជាមួយ​មិត្ត​ភក្តិ​ម្នាក់​ ខណៈ​មក​ដល់​កណ្តាល​ស្ពាន​គីហ្ស៊ូ​ណា​ យុវ​ជនខាង​លើ​បា​នលោត​ចុះ​ពី​លើ​ម៉ូតូ​ឡើង​លើ​បង្កាន់​ដៃ​ស្ពាន​លោត​សម្លា.ប់​ខ្លួន​ចូល​ទឹក​ទន្លេ​ ។

ខេត្ត​កំពង់​ចាម​ ៖  យុវ​ជន​ម្នាក់​សង្ស័យ​ជា​និស្សិត​ នៃ​សាកល​វិទ្យា​ល័យ​មួយ​ក្នុង​ក្រុង​កំពង់​ចាម​ បា​នជិះ​ម៉ូតូ​ឃ្លីក​ ពណ៌​ស​ ១គ្រឿង​ ជាមួយ​មិត្ត​ភក្តិ​ម្នាក់​ ខណៈ​មក​ដល់​កណ្តាល​ស្ពាន​គីហ្ស៊ូ​ណា​ យុវ​ជនខាង​លើ​បាន​លោត​ចុះ​ពី​លើ​ម៉ូតូ​ឡើង​លើ​បង្កាន់​ដៃ​ស្ពាន​លោត​សម្លាប់​ខ្លួន​ចូល​ទឹក​ទន្លេ​ ។

​ហេតុ​ការណ៍​នេះ បា​នកើត​ឡើង​កាល​ពី​វេលា​ម៉ោង ៩​ និង​ ៤០​នាទី​ យប់​ថ្ងៃទី​១៨​ មិថុនា​ ២០១៣​ លើ​ស្ពាន​ន​គីហ្ស៊ូ​ណា​ ក្នុង​ក្រុង​កំពង់​ចាម​ ។ យុវជន​ខាង​លើ​មា​នឈ្មោះ​ ឆាយ​ ឆាយា​ អាយុ​ ២២​ឆ្នាំ​ រស់​នៅ​ភូមិ​តានោង​ ឃុំ​កុយ​ម៉ៃ​ ស្រុក​មង្គល​បូរី​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ។

​តាម​សមត្ថ​កិច្ច​គោ​លដៅ​ស្ពាន​ បា​នឱ្យ​ដឹង​ថា​ ពេល​លោត​ចូល​ទឹក​ យុវជន​រូប​នោះ ចេះ​ហែល​ទឹក​ ​បា​នហែល​ឡើង​លើ​ច្រាំ​ទន្លេ​ដោយ​ខ្លួន​ឯង​ រួច​ពី​សេច​ក្តី​ស្លាប់​៕