ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ទេចខ្ទី​អស់ហើយ​! កូន​គ្រែង​ឈាម​នៅ​តូច​បំផុត បែរជា​លួច​នេសាទ​ខុសច្បាប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កូន​គ្រែង​ឈាម​តូច​ល្អិត​ប្រភេទ​ពី​៨០០០​គ្រាប់ ទៅ​៩០០០​គ្រាប់​ក្នុង​មួយ​គីឡូក្រាម​ចំនួន​២០​គីឡូក្រាម ត្រូវ​បាន​កំលាំង​ជំនាញ​រដ្ឋបាល​ជលផល​ចុះ​បង្ក្រាប​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ព្រែក​ស្មែរ ស្ថិត​ក្ន​ង​ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ កូន​គ្រែង​ឈាម​តូច​ល្អិត​ប្រភេទ​ពី​៨០០០​គ្រាប់ ទៅ​៩០០០​គ្រាប់​ក្នុង​មួយ​គីឡូក្រាម​ចំនួន​២០​គីឡូក្រាម ត្រូវ​បាន​កំលាំង​ជំនាញ​រដ្ឋបាល​ជលផល​ចុះ​បង្ក្រាប​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ព្រែក​ស្មែរ ស្ថិត​ក្ន​ង​ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

លោក​ឯម ភា នាយ​រង​ខ័​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់សោម​ទទួល​បន្ទុក​រួម​បានអោយ​ដឹង​ថា កូន​គ្រែង​ឈាម​ខាងលើ គឺ​ស្ថិត​ក្នុង​ច្បាប់​ហាមឃាត់​នេសាទ​ដាច់ខាត ទោះ​ក្នុង​លក្ខណៈ​ណាក៍ដោយ ព្រោះ​កូន​គ្រែង​ឈាម​ប្រភេទ​នេះ​គឺ​នៅ​តូច​បំផុត ។

ម្យ៉ាងវិញទៀត រដ្ឋបាល​ជលផល​កំពុង​ដាក់​វិធានការ​យ៉ាង​តឹង​រឹង​ក្នុង​ការ​បង្ក្រាប ហើយ​មិន​អនុញ្ញាត​ឱ្យ​ចាប់​កូន​គ្រែង​ឈាម​ទាំងនោះ​ឡើយ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ