រថយន្តកូរ៉ូឡាបើកបត់ត្រឡប់ក្រោយបុកម៉ូតូC100 របួសស្រាល ២នាក់
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉ូឡា ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-9517 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចមុខក្រុមហ៊ុនស្មាត ក៏បើកបត់ត្រឡប់ក្រោយជ្រុលទៅបុកម៉ូតូC100 ពណ៌ព្រីងទុំ ១គ្រឿង ពាក់ស្លាកលេខ ព-8018 ភព1 ជិះគ្នា ២នាក់ បណ្តាលឱ្យរងរបួសស្រាល ចំណែករថយន្តធ្លាក់កាងមុខ កំពិតក្បាលមុខផ្នែកខាងឆ្វេង ។
ចែករំលែកព័តមាននេះ