ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​កិច្ច​ប្រជុំ​​កំពូល​​ G-8 ​ខណៈ​បញ្ហា​​ស៊ីរី​​ជា​ប្រភព​​​តាន​តឹង​ក្នុង​កិច្ច​ប្រជុំ​នេះ​​

12 ឆ្នាំ មុន

កិច្ច​ប្រជុំ​​កំពូល​របស់​ប្រទេស​​​មហា​​ឧស្សាហ​កម្ម​​ទាំង​៨​​ ហៅ​ក្រុម G-8 បាន​ចាប់​ផ្តើម​​កាល​ពី​​ថ្ងៃ​ទី​១៧ មិថុនា នៅ​ទីក្រុង​​ LOUGH ERNE អៀរ​ឡង់​​ខាង​ជើង​​ ដោយ​កិច្ច​ប្រជុំ​​នេះ​ផ្តោត​​សំខាន់​លើ​​បញ្ហា​ស៊ីរី​​​ផងដែរ ។បណ្តា​​មេ​ដឹក​នាំ​​របស់​​​​ G-8 អះ​​អាង​​​កាល​​ពី​​ថ្ងៃ​ទី​​១៧ មិថុនា ពី​ឆន្ទៈ​​បន្ត​គម្រោង​​នៃ​សន្និ​សីទ​​សន្តិ​​ភាព​​ ស្តីពី​​ស៊ីរី​ ទោះ​បី​​មាន​ការ​​ខ្វែង​គំនិត​គ្នា​​ខ្លាំង​​រវាង​​ពួក​លោក​​ខាង​លិច​​ និង​រុស្ស៊ី​​ នា​

​កិច្ច​ប្រជុំ​​កំពូល​របស់​ប្រទេស​​​មហា​​ឧស្សាហ​កម្ម​​ទាំង​៨​​ ហៅ​ក្រុម G-8 បាន​ចាប់​ផ្តើម​​កាល​ពី​​ថ្ងៃ​ទី​១៧ មិថុនា នៅ​ទីក្រុង​​ LOUGH ERNE អៀរ​ឡង់​​ខាង​ជើង​​ ដោយ​កិច្ច​ប្រជុំ​​នេះ​ផ្តោត​​សំខាន់​លើ​​បញ្ហា​ស៊ីរី​​​ផងដែរ ។បណ្តា​​មេ​ដឹក​នាំ​​របស់​​​​ G-8 អះ​​អាង​​​កាល​​ពី​​ថ្ងៃ​ទី​​១៧ មិថុនា ពី​ឆន្ទៈ​​បន្ត​គម្រោង​​នៃ​សន្និ​សីទ​​សន្តិ​​ភាព​​ ស្តីពី​​ស៊ីរី​ ទោះ​បី​​មាន​ការ​​ខ្វែង​គំនិត​គ្នា​​ខ្លាំង​​រវាង​​ពួក​លោក​​ខាង​លិច​​ និង​រុស្ស៊ី​​ នា​ថ្ងៃ​​ដំបូង​​នៃ​កិច្ច​ប្រជុំ​​​កំពូល​​នេះ​ក៏​ដោយ ។

ក្រោយ​​ការ​ជួប​​ទល់​មុខ​​គ្នា​លើក​ដំបូង​​ចាប់​តាំង​ពី​១​ឆ្នាំ​មក​​ហើយ ប្រធានា​ធិបតី​​​អាមេរិក​លោក​បារ៉ាក់​អូ​បាម៉ា និង​សម​ភាគី​​រុស្ស៊ី​​ លោក​វ៉្លា​ឌី​មៀរ​​ពូ​ទីន​ អះ​អាង​ថា ​លោក​ទាំង​២​​​ពុំ​បោះ​បង់​ចោល​គំនិត​បើក​ធ្វើ​សន្និ​សីទ​នោះ​​ហៅ​​ហ្សឺ​ណែវ​​ទី​២​ឡើយ ។លោក​អូបា​ម៉ា​​ និង​លោក​ពូទីន​​​ មាន​ឥរិយា​បថ​​ហាក់​ដូច​​ជា​តាន​តឹង​​ ដោយ​​ពុំ​​ញញឹម​ដាក់​​កាមេ​រ៉ា​ឡើយ ក្រោយ​​​ការ​ជួប​​ពិភាក្សា​គ្នា​​​១​ម៉ោង​​ក្នុង​​សាឡុង​ទំនើប​មួយ​នៃ​ប្លុក​សណ្ឋាគារ​ក្រុង LOUGH ERNE ដែល​​ទទួល​រៀប​ចំ​កិច្ច​ប្រជុំ​​កំពូល​​ G-8 រហូត​ដល់​ថ្ងៃ​ទី​​​១៨ មិថុនា ។

ភាព​តាន​តឹង​​នេះ​មក​ពី​លោក​ពូទីន​​ពុំ​​ព្រម​បោះ​បង់​ចោល​​ជំហរ​​ម៉ឺង​​ម៉ាត់​​​របស់​លោក​​ចំពោះ​​បញ្ហា​​ស៊ី​រី។ ភាព​តាន​តឹង​​នេះ​ក៏​​អាច​​ប៉ះពាល់​​ដល់​ការ​ជួប​គ្នា​ទ្វេ​ភាគី​​​ឯ​ទៀតៗ​​​​រវាង​លោក​ពូ​ទីន និង​បណ្តា​​​សម​ភាគី​របស់​លោក ។ នាយក​រដ្ឋ​មន្ត្រី​​កាណា​ដា​​លោក​ STEPHEN HARPER មុន​កិច្ច​ប្រជុំ​​កំពូល​​នេះ​និយាយ​ថា បើ​លោក​​​ពូទីន​​មិន​​ផ្លាស់​ប្តូរ​​ជំហរ​​ទេ​ នោះ​យើង​នឹង​ពុំ​មាន​​ជំហរ​រួម​​មួយ​ជាមួយ​​​លោក​ឡើយ​នៅ​​ G-8 ។ កិច្ច​ប្រជុំ​​កំពូល​ ​​G-8 នៅ​អង់​គ្លេស​​នេះ​ក៏​ផ្តោត​ជា​ពិសេស​​​លើ​ការ​​​ចរចា​ផ្លូវ​ការ​ដើម្បី​ឱ្យ​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​​ផ្លាស់​ប្តូរ​​សេ​រី​មួយ​​រវាង​សហ​ភាព​អឺរ៉ុប​​ និង​សហ​រដ្ឋ​អាមេរិក ៕