ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះចន្ទ​ពេញ​​បូណ៌​មីភ្លឺ​ថ្លា ​និង​ធំ​ជា​ង​ធម្ម​តា​នៅ​ថ្ងៃ​ទី​23​ មិថុនា ​​

12 ឆ្នាំ មុន

បាតុ​ភូត​ដំណើរ​ព្រះ​ចន្ទ​​ខិត​ជិត​​មក​ភព​ផែនដី​តែង​តែ​កើត​មាន​ឡើង​រៀង​រាល់​​១៤​ខែម្តង​ ​​ហើយ​ចុង​ក្រោយ​នេះ គឺ​​​​​នៅថ្ងៃ​អាទិត្យ​ទី​២៣​ មិថុនា ​​ពោល​គឺចំ​​ថ្ងៃ​ពេញ​បូ​ណ៌​​មី​តែ​ម្តង ​។ ​បាតុ​ភូត​នេះ​ព្រះ​ចន្ទ​មាន​ពន្លឺ​​ភ្លឺថ្លា ​ពេញ​វង់​ និង​ធំ​​ជាង​សព្វ​មួយ​ដង ។ ​នេះ​បើ​យោង​តាម​ការចេញ​ផ្សាយ​របស់​​សារ​ព័ត៌​មាន​ Cnet ។

​នៅ​ថ្ងៃ​នោះ​ព្រះ​ចន្ទ​រះ​ឡើង​មាន​ពន្លឺ​ភ្លឺ​ថ្លា​ធំ​ជាង​ធម្មតា​ និង​រំកិល​ខ្លួន​ខិតជិត​ភព​​ផែនដី​យើង​ជាង​បណ្តា​ឆ្នាំ​ណា​ៗទាំង​អស់ ។ ការ​រំកិលខ្លួន​ខិត​​មក​ជិតផែនដី​​នេះគឺមាន​ចម្ងាយ​​ជាង​៣៥ម៉ឺន​គីឡូម៉ែត្រ​​ពីភព​ផែនដី ។

អំឡុង​ពេល​បាតុ​ភូត​ព្រះ​ចន្ទ​ខិតជិត​ផែនដី​​នេះ​ព្រះ​អាទិត្យ​​ ផែន​ដី​ និងព្រះ​ចន្ទ ស្ថិត​នៅ​លើ​អ័ក្ស​ត្រួតស៊ី​គ្នា ​ដោយ​ផែន​ដី​ស្ថិត​នៅ​ចន្លោះ​កណ្តាល ។ ​កម្លាំង​ទំនាញ​ព្រះ​ចន្ទ​បាន​គ្រប​​​​សង្កត​់​មក​លើ​ផែនដី ហើយ​ព្រះ​​​អាទិត្យ​បង្ក​​​​ឱ្យ​ទឹក​សមុទ្រ​ជោរ​ និង​នាច ​។
​​អ្នក​វិទ្យា​សាស្ត្រ​អង្គ​ការ​ NASA មិន​បាន​រកឃើញ​​ពីសហ​​សម្ព័ន្ធ​​ផ្ទាល់​ណា​មួយ​រវាង​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​មក​លើផែន​ដី​​ និងការខិត​​​ជិត​​របស់​ព្រះ​ចន្ទ​នោះទេ ​។

​​NASA ​​ឱ្យដឹង​​​​ថា​ កម្ពស់​ទឹក​ជោរ​អំឡុង​បាត​ុ​ភូត​នេះ​គឺ​គ្រាន់​តែ​ជា​​ការ​​ប្រែ​ប្រួល​នីវ៉ូ ទឹក​សមុទ្រ​បន្តិច​បន្តួច​ជាង​ពេល​​ធម្ម​តា​ប៉ុណ្ណោះ ។ព្រះ​ចន្ទ​ពេញ​វង់​ធំ​ជាងធម្មតា​នេះ គឺដោយ​​សារ​តែ​ខិត​មក​​ជិត​ផែនដី​​ ​។ ​បើ​យោង​តាម​សារ​ព័ត៌​មាន​វិទ្យា​សាស្ត្រ​ Earth Sky ​​ឱ្យ​ដឹង​ថា ​ព្រះ​​ចន្ទ​ពេញ​បូណ៌​មី​ និងខិតជិតផែន​ដី​ម្តង​ទៀត​​​នៅ​​ខែ​សីហា​​ឆ្នាំ​២០១៤ ៕