ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ក្រុម​បាល់​ទាត់​អាមេរិក​មួយ​និយាយ​ថា​លោក​ពូ​ទីន​​បន្លំ​យក​ចិញ្ចៀន​ខ្លួន

11 ឆ្នាំ មុន

យោង​តាម​​លោក ​ROBERT KRAFT ម្ចាស់​នៃក្រុម​បាល់​​ទាត់​​អាមេរិក​ PATRIOITS បាន​រៀបរាប់​កាលពី​​ចុង​សប្តាហ៍​កន្លងមក​នេះពី​ប្រវត្តិ​​ពិតនៃ​ចិញ្ចៀន​ជើង​ឯក​​បាល​់​ទាត់​អាមេរិក​ដែលមាន​ដាំពេជ្រ១២៤​គ្រាប់​។ ​លោក​និយាយ​ថា ​ចិញ្ចៀន​នោះ​គាត់​មិន​បាន​ឱ្យ​ដល់​លោក​​វ្ល៉ា​ឌី មៀ​រ​ពូ​ទីន​​ ​ពេល​​គាត់​ជួបលោក​ពូ​ទីន​​កាល​​ពី​ឆ្នាំ​​២០០៥ ​នៅ​ទី​ក្រុង​សាំង​ប៉េ​​​ទ័រ​​ស្បួរ ​ដូច​ដែល​លោក​និយាយ​កាល​ពី​

យោង​តាម​​លោក ​ROBERT KRAFT ម្ចាស់​នៃក្រុម​បាល់​​ទាត់​​អាមេរិក​ PATRIOITS បាន​រៀបរាប់​កាលពី​​ចុង​សប្តាហ៍​កន្លងមក​នេះពី​ប្រវត្តិ​​ពិតនៃ​ចិញ្ចៀន​ជើង​ឯក​​បាល​់​ទាត់​អាមេរិក​ដែលមាន​ដាំពេជ្រ១២៤​គ្រាប់​។ ​លោក​និយាយ​ថា ​ចិញ្ចៀន​នោះ​គាត់​មិន​បាន​ឱ្យ​ដល់​លោក​​វ្ល៉ា​ឌី មៀ​រ​ពូ​ទីន​​ ​ពេល​​គាត់​ជួបលោក​ពូ​ទីន​​កាល​​ពី​ឆ្នាំ​​២០០៥ ​នៅ​ទី​ក្រុង​សាំង​ប៉េ​​​ទ័រ​​ស្បួរ ​ដូច​ដែល​លោក​និយាយ​កាល​ពី​សម័យ​​កាល​នោះ​ឡើយ តែលោក​ពូ​ទីន​បាន​​បន្លំ​យក​ពីគាត់ ។

ម៉ាស៊ីន​ឃោស​នា​អាមេរិក​រា​យការណ៍​ថា ​លោក​ ROBETR KRAFT ​ដែល​ក៏​ជា​ថៅ​កែ​ក្រុម​ហ៊ុន​​ស្បៀង​ KRAFT ​ដែរ​នោះ ​រៀបរាប់​រឿង​នេះ​​កាលពី​ចុង​សប្តាហ៍​ក្នុង​ឱកាស​នៃ​ពិធី​ជប់​លៀង​មួយ​នៅ​ក្រុង​ញូវ​យ៉ក ​។ ​គាត់​រៀប​រាប់​បន្តថា ​ខ្ញុំ​ដោះ​ចិញ្ចៀន​នេះ​ដើម្បី​បង្ហាញ​លោក​ពូ​ទីន ​។ ​លោក​បាន​ពាក់​សាក បន្ទាប់​មក​និយាយ​ថា ​ខ្ញុំ​អាច​សម្លាប់​នរណា​ម្នាក់​ជា​មួយ​ចិញ្ចៀន​នេះ ​។ ​ខ្ញុំ​ហុច​ដៃ​ទទួល​ចិញ្ចៀន​នោះ​វិញ ​តែ​លោក​ពូ​ទីន​បាន​យក​​ដាក់​ក្នុង​ហោ៉​បៅ​លោក ​។​ អង្គ​រក្ស​៣​នាក់​​បាន​ឈរ​​ព័ទ្ធ​ជុំ​វិញ​​លោក​ហើយ​​​លោក​​ក៏​ចា​ក​ចេញ ​។ ​នេះ​ហើយ​​ជា​រឿង​​ពិត​​​ដែល​ថា​​តើ​ចិញ្ចៀន​មាន​តម្លៃ​​ជាង​២៥.០០០​ដុល្លារ​នោះ​បាត់​ដោយ​របៀប​ណា ​។

នាសម័យ​កាល​នោះ​គេ​បាន​ប្រកាស​ថា ​ខ្ញុំ​បាន​សម្រេច​​​ជូន​ចិញ្ចៀន​នោះ​ដល់​លោក​ពូទីន​ជា​និមិត្ត​រូប​នៃការ​គោរព​ និងការ​​​សរសើរ​ដែល​ខ្ញុំ​មាន​សម្រាប់​ប្រជា​ជន​រុស្ស៊ី និងមេដឹកនាំ​របស់​ខ្លួន ។ ​​វា​ជាការ​ភូតកុហក​ដ៏​ធំ​មួយ​ តែ​នោះ​ជា​​សំណើ​​ដែល​ស្នើ​ដោយ​​សេត​វិមាន​​ដោយ​សមា​ជិក​ម្នាក់​​នៃ​​​រដ្ឋា​ភិបាល​ លោក​ប៊ូស បាន​ទូរ​ស័ព្ទ​មក​គាត់​ដើម្បី​​ប្រាប់​គាត់ថា ​និយាយ​បែប​នេះ​​​ពិត​ណាស់​គឺ​ក្នុង​ផល​ប្រយោជន៍​នៃ​ទំនាក់​ទំនង​អាមេរិក-រុស្ស៊ី សូម​ឱ្យ​គាត់​កុំ​​​ថា​បន្លំ​យក​​ តែ​ថា​​ជា​កាដូ​​មួ​យទៅ ។​

លោក​ KRAFT បន្ត​ថា ខ្ញុំ​ពិត​ជាពុំ​ចង់​ធ្វើ​បែប​នេះ​ទេ ​ក៏​ប៉ុន្តែ​​ខ្ញុំ​​​ជា​​ជន​​អាមេរិក​ល្អ​ម្នាក់ ខ្ញុំ​ក៏​សុខ​ចិត្ត​​ចុះ​ញ៉ម​​ ។ ​ខ្ញុំ​ពិត​ជា​ស្រឡាញ់​ចិញ្ចៀន​នោះ​ខ្លាំងណាស់ ព្រោះ​​វា​មាន​ឈ្មោះ​ខ្ញុំ​នៅ​លើ​នោះ ។ ​ខ្ញុំ​ពុំ​ចង់​​ឃើញ​វា​ត្រូវ​ដាក់​លក់​ដេញ​​ថ្លៃ​ឡើយ ។ការ​រៀបរាប់​របស់​លោក​ KRAFT នេះ​ពុំ​ទាន់​មាន​​ប្រតិ​កម្ម​​ណា​មួយ​របស់​រុស្ស៊ី​ ឬពី​លោក​ពូ​ទីន​ដែល​កំពុង​ទៅចូលរួម​ប្រជុំ​G-8 នៅ​​អៀ​រ​ឡង់​ខាង​ជើង​នៅ​ឡើយ ៕