ខេត្ដកំពត ៖ មើលចុះរថយន្ដកូរ៉េមួយគ្រឿងដែលដឹកខេងត្រីចំហុយយ៉ាងសំពីងសំពោងមើលតួរថយន្ដស្ទើរមិនឃើញ ហើយបើមើលមួយភ្លែតប្រាកដជាពុំដឹងថា ជារថយន្ដប្រភេទណាទេ បើជុំវិញរថយន្ដសុទ្ធតែខេងត្រីចំហុយ និងដំបូលខាងលើគេទុកតែប្រលោះកញ្ចក់សម្រាប់មើលផ្លូវតែប៉ុណ្ណោះ ។
រថយន្ដផ្ទុកសំពីងសំពោងយ៉ាងពិបាកភ្នែកនេះ បើកចេញពីផ្លូវបំបែករមណីយដ្ឋានទឹកឈូ តាមផ្លូវជាតិលេខ៣ឆ្ពោះទៅខេត្ដព្រះសីហនុ ហើយផ្លូវមួយខ្សែនេះឧស្សាហ៍មានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ណាស់ ដោយសារតែការដឹកជញ្ជូនលើសចំណុះ អនាធិបតេយ្យ និងមិនគោរពច្បាប់ចរាចរណ៍បែបនេះ ។
ប្រជាពលរដ្ឋធ្វើដំណើរតាមយានយន្ដគ្រប់ប្រភេទលើផ្លូវមួយខ្សែនេះ សំណូមពរដល់សមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរឹុងចំពោះរថយន្ដដែលដឹកសំពីងសំពោង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ៕
ចែករំលែកព័តមាននេះ