ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ដែល​កើតឡើង​ដោយសារ​តែ​ការ​មិនដឹង​គុណ

5 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​កូន​មាសឪពុក​មាន​និយាយ​ពី​កតញ្ញុតាធម៌ ជា​គុណធម៌​ដែល​សំខាន់​ក្នុង​ភាព​ជា​មនុស្ស​។ ការ​ដឹងគុណ និង​ការ​តបគុណ​អាច​គ្រប់គ្រង​រក្សា​ឱ្យ​កូន​ផុត​អំពី​គ្រោះអាក្រក់​ទាំងពួង​បាន ។ បុគ្គល​ដែល​តបគុណ​ដល់​អ្នក​មានគុណ រមែង​មិន​និយាយ មិន​ធ្វើ​នូវ​អ្វី​ដែល​ជា​ហេតុ​នាំ​ឱ្យ​អ្នក​មានគុណ​ក្តៅក្រហាយ​ចិត្ត​ឡើយ​ ។ កតញ្ញុតាធម៌​មាន​កម្លាំង​ដ៏​ក្រៃ​លែង…

នៅ​ក្នុង​សៀវភៅ​កូន​មាសឪពុក​មាន​និយាយ​ពី​កតញ្ញុតាធម៌ ជា​គុណធម៌​ដែល​សំខាន់​ក្នុង​ភាព​ជា​មនុស្ស​។ ការ​ដឹងគុណ និង​ការ​តបគុណ​អាច​គ្រប់គ្រង​រក្សា​ឱ្យ​កូន​ផុត​អំពី​គ្រោះអាក្រក់​ទាំងពួង​បាន ។

បុគ្គល​ដែល​តបគុណ​ដល់​អ្នក​មានគុណ រមែង​មិន​និយាយ មិន​ធ្វើ​នូវ​អ្វី​ដែល​ជា​ហេតុ​នាំ​ឱ្យ​អ្នក​មានគុណ​ក្តៅក្រហាយ​ចិត្ត​ឡើយ​ ។

កតញ្ញុតាធម៌​មាន​កម្លាំង​ដ៏​ក្រៃ​លែង ដូច្នេះ​ត្រូវ​កូន​ខំប្រឹង​សន្សំ​ឱ្យ​បាន​ល្អ កុំ​យល់​ថា មិនសូវ​សំខាន់​នោះ​។ មនុស្ស​ដែល​អាក្រក់ ខុស​សីល ខុស​ធម៌ ខុស​វិន័យ​ទៅ​បាន​តាំង​តែ​ពី​ខុស​តូច​រហូត​ដល់​ខុស​ធំ គឺ​កើតមក​អំពី​ការ​មិនដឹង​គុណ​ហ្នឹងឯង តែបើ​កូន​ជា​មនុស្ស​ចេះ​ដឹងគុណ កូន​មាន​តែ​សេចក្តីចម្រើន​ក្នុង​ជីវិត​ ។

ម្យ៉ាងទៀត​កតញ្ញុតាធម៌​ដែល​មាន​ក្នុង​ខ្លួន​កូន​ជា​គ្រឿង​សម្គាល់ថា កូន​មាសឪពុក​ជា​មនុស្ស​ល្អ សេចក្តីសុខ​ប្រាក​ជា​នឹង​មាន​ដល់​កូន​ជាក់​ជា​មិន​ខាន​ឡើយ ។